សមត្ថកិច្ចបណ្តេញជនជាតិវៀតណាម៨នាក់ទៀតហើយឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០១៥ អគ្គ​នាយ​កដ្ឋាន​អន្តោ​​ប្រវេសន៍​​​បានធ្វើការបណ្តេញជនជាតិវៀតណាមប្រមាណ ៨នាក់(ប្រុស) ឲ្យ​ត្រឡប់​ទៅ​ស្រុក​​កំណើត​វិញ តាមច្រកអន្តរជាតិក្អមសំណរ ។

IMG_4389

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង​អនុ​វត្តន៍​នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ដោយមាន​បញ្ជា​ផ្ទាល់​ពី​​​លោក​​ឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងរបស់លោក​បាន​​​បណ្តេញ​ជនជាតិវៀតណាមប្រមាណ ៨នាក់(ប្រុស) ដែលមកសំងំលួច​លាក់​រស់​នៅ​ធ្វើ​ការ​​​​ ដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ តាម​​​​​ច្រក​ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។ ជន​ជាតិ​វៀត​ណាម​ទាំង​ ៨នាក់​នេះ ត្រូវ​បាន​កម្លាំងរបស់លោកបង្ក្រាប ៥នាក់នៅខេត្តព្រះសីហនុ និង៣នាក់ផ្សេងទៀតបង្ក្រាប​បាន​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ ។

ជាមួយនេះដែរលោកឧត្តមសេនីយ៍ប្រាប់បញ្ជាក់ឲ្យដឹងថា ស្ថិតិជនបរទេស​ដែលបាន​បណ្តេញចេញឆ្នាំ២០១៤ មានចំនួន ១៣០៧នាក់ ក្នុងនោះមានស្រី ២៧៧នាក់ មាន២៤ សញ្ជាតិ ដោយក្នុងនោះ ជនជាតិវៀតណាម ១០៥៩នាក់, ស្រី ២៤៥នាក់។ ចំណែក​ជន​បរ​ទេស​ដែលបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែ​មករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៤៤២៤នាក់ ក្នុងនោះស្រី ៥៧៦នាក់ មាន ៤៩សញ្ជាតិ ក្នុងចំណោមទាំង ៤៤២៤នាក់ មានជនជាតិវៀតណាមចំនួន ៣៩៧៨នាក់, ស្រី ៥៣៧ នាក់ ។

ជនបរទេសដែលឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា សម្រាប់​ឆ្នាំ​២០១៤ និងឆ្នាំ២០១៥ សរុបមានចំនួន ៥៧៣១នាក់ ក្នុងនោះស្រីមានចំនួន ៨៥៣នាក់, មាន​ ៥២សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៥០៣៧នាក់, ស្រីមានចំនួន ៧៨២នាក់ ៕

IMG_4388

IMG_4390

IMG_4393

IMG_4396

IMG_4397

...

ដោយ៖ សុខាសែនជ័​យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print