ខេត្តកំពង់ស្ពឺ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យនិងកូនស្រីបានរងរបួសធ្ងន់ក្នងគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តបែនដឹកថ្មបើកលឿនជុលបុកម៉ូតូ និងរថយន្តមួួយគ្រឿងទៀតពីក្រោយពេញមួយទំហឹង ។
ហេតុការណ៍ថ្នាក់ចរាចរណ៍រថយន្តបែនបុកបន្តកន្ទុយគ្នានេះ កើតមានឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹក នាថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៥ ស្ថិតលើផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៣២-៣៣ ត្រង់ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប៉ូលិសបានប្រាប់ថា រថយន្តបង្ករ ម៉ាកនីសាន់ចំណុះ៥តោនបែនដឹកថ្ម ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.5964 អ្នកបើកបរឈ្មោះវៃ សុខណា ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភូមិគោករកា សង្កាត់គោក រកា ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំ ពេញ ធ្វើដំណើរមកពីទិសខាង លិចទៅកើត មកដល់ចំណុចខាង លើបានបុកម៉ូតូពីក្រោយ ០១គ្រឿង ម៉ាកហុងដាC125 សេរីឆ្នាំ2014 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK.8781 បើកបរដោយឈ្មោះផៃ ថេត ភេទស្រី អាយុ 23ឆ្នាំរបួសធ្ងន់ មានទីលំនៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបម្តាយឈ្មោះសង់ ធី ភេទស្រី អាយុ53ឆ្នាំបានស្លាប់ក្រោយពេលបញ្ជូនទៅកានើមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ដែលកំពុងធ្វើដំ ណើរស្របទិសគ្នា ។ ប្រភពបន្តថាបន្ទាប់ពីបុកម៉ូតូជនរងគ្រោះរថយន្តនីសាន់បានជ្រុលទៅបុករថយន្ត០១គ្រឿងទៀតម៉ាកវីហ្គោ ពណ៍ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2Q.0616 បើកឈ្មោះបី ណុក ភេទប្រុស អាយុ 50ឆ្នាំរស់នៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងធ្វើដំណើរស្របទិសគ្នាដែរនោះ ។
ក្រោយពីកើតហេតុសមត្ថនគរបាលចរាចរណ៍ស្រុកសំរោងទងបានធ្វើការវាស់វែងយកវត្ថុតាង មានរថយន្ត០២គ្រឿង និងម៉ូតូ យកមករក្សាសំរោងទងដើម្បីកសាងសំណុំរឿងតាមនិវិធីច្បាប់រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕