រថយន្តតូយូតាព្រូសបើកបុកក្បាលព្រួញពុះចែកទ្រូវផ្លូវ ក្រឡាប់ផ្ងានិងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តតូយូតាព្រូសមួយគ្រឿងបើកបរលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី បានបុកក្បាលព្រួញពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ឯរថយន្តក្រឡាប់ផ្ងាជើងឡើងលើនិងររបួសស្ត្រីម្នាក់ធ្ងន់ កាលពីវេលា១១ និង៤០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
    តាមប្រភពព៌មានពីកន្លែងកើហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-3550 បើកបរជាលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី៤-៥នាក់ បានធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាង​លើ​បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងធ្វើឲ្យរថយន្តក្រឡាប់ផ្ងាជើងច្រង៉ាងនិងខ្ទេចផ្នែកខាងមុខយ៉ាងដំណ ព្រមទាំងបណ្តាលស្ត្រីម្នាក់រងរបួសដៃម្ខាងធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។
    ក្រោយកើយហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print