រថយន្តហាយឡិនឌ័រ ពន្លះទ្រូងផ្លូវបាក់អស់១កង់ មិនសុខចិត្តខឹងក្រឡាប់ផ្ងាជើង

ចែករំលែក៖

   ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ហាយឡិនឌ័រ មួយគ្រឿង ហើយជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ឯរថយន្តបានក្រឡាប់ផ្ងារជើងយ៉ាងច្រងាង ។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់នៅកន្លែងកើតហេតុ និងឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេ រថយន្តបង្កម៉ាក ហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8224 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុទំនងម្ចាស់ស្រវឹងស្រាបានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតតែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងរបាំងថ្មតែប៉ុណ្ណោះ ។
    ក្រោយកើតហេតុគេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print