ក្រុមហ៊ុន បូព៍ា អាសុី ដឹកអ្នកដំណើរ ដឹកសត្វព្រៃប្រមាណ ២៣២ គីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ០២និង ១៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកស្ទោង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង និងលោក វរៈសេនីទោ ឃុន ប៊ុនហូ មេបញ្ជាការរង អាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានចេញប្រតិបត្តការបង្ក្រាបបទល្មើសក្រុមហ៊ុន បូព៍ា អាសុី ដឹកអ្នកដំណើរ ដឹកសត្វព្រៃ នៅចំណុច ក្នុងភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ។

ករណីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ (ជាតៃកុងរថយន្ត), រថយន្តក្រុង១គ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ 3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ, អណ្តើកសកលចំនួន ២៨ក្បាលស្មើនឹង ១៧៩គីឡូក្រាម, ពស់ចាន់ល្មម ៨២ក្បាល ស្មើនឹង ៤៥គីឡូក្រាម និងអន្សង ០៤ក្បាល ស្មើនឹង ០៨គីឡូក្រាម។ ក្រោយការបង្រ្កាប សមត្ថកិច្ចបានប្រគល់វត្ថុតាងជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print