រូបមួយសន្លឹករបស់ សុខ ស្រីនាង ជួយដាស់ស្មារតីតារាល្បីមួយចំនួនកំឲ្យភ្លេចកំណើត

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីផមានការភ្ញាក់ផ្អើលព្រោះតែ​រឿង​ថៅកែ​ផលិតកម្ម KH លោក គឹម ហេង បាន​ឃើញថា​ធ្លាក់ខ្លួន​មក​លក់ដូរ​ទឹក​សុទ្ធ​តាមចិញ្ចើមផ្លូវនោះតារាចម្រៀង សុខ ស្រីនាង ដែលធ្លាប់មានមុខមាត់ក្នុងផលិតកម្មនោះបានលេខមុខសួរសុខទុក្ខលោកភ្លាម។ ជាការជួបជុំសួរសុខទុក្ខធម្មតាក្នុងឱកាសបុណ្យភ្ជុំមែន ប៉ុន្តែរូបភាពនៃការជួបនេះបានរំលឹកដាស់តឿនទៅដល់សិល្បករ ពិសេសតារាល្បីៗមួយចំនួនដែលភ្លេចអ្នកធ្លាប់ជួយជ្រោមជ្រែងខ្លួនឲ្យមានមុខរហូតដល់សព្វថ្ងៃ។ 

អតីតថៅកែផលិតកម្ម KH លោក គឹម ហេង បានប្រកាសខ្លួនឯងថាបានមកលក់ភេសជ្ជៈលើដងផ្លូវ​ជាតិ​លេខ ១ ក្រោយ​បាត់​មុខ​ជាង ១០ ឆ្នាំ ជាមួយគ្នានេះ​ក៏​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ចង្កោម​អ្នកសិល្បៈ​ទូទៅ ។​កាលពី​ជាង ១០ ឆ្នាំមុន​ផលិតកម្ម លោក ធ្លាប់មាន​ឈ្មោះ​បោះ​សំឡេង និង ប្រជុំ​ទៅដោយ​តារាចម្រៀង​​ល្បីឈ្មោះ​ជាច្រើន ដូចជា កញ្ញា សុខ ពិសី អ្នកនាង សុខ ស្រី​នាង លោក ហ្សូ​ណូ លោក សាន ផានិត និង លោក ស៊ី សុវត្ថិ ជាដើម ។

ដោយឡែក ក្រោយ​បានឮ​ព័ត៌មាន​ម្ចាស់​ផលិតកម្ម KH លោក គឹម ហេង ធ្លាក់ខ្លួន​បែប​នោះ តារាចម្រៀង សុខ ស្រី​នាង ក៏​មិន​បង្អង់​យូរ​ឡើយ ដោយ​នាង​បាន​ប្រញាប់​ធ្វើ​រឿង​មួយ​នេះ​ដល់​លោក​ដែល​ធ្លាប់ជា​អ្នកមានគុណ​ដំបូង​របស់ខ្លួន ។​ សុខស្រីនាងថា នាងសឹងតែមិនជឿ​ ថាជាថៅកែរបស់នាង។ នាងមិនដែលភ្លេចទេ​ ថាគាត់គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយនាងបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បើគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងនាងដែរ​ នាងចង់ជួបគាត់ណាស់។បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក សុខ ស្រី​នាង កាលពី​ថ្មីៗ​នេះ​បានបង្ហាញ​ឱ្យដឹងថា នាង​បាន​ទៅ​ជួប​លោក គឹម ហេង ដែលជា​អតីត​ម្ចាស់​ផលិតកម្ម KH ដោយ​នាង​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ពេល​បាន​ជួប​ផ្ទាល់ ។

ជាមួយ​ការ​ទៅ​ជួប​អតីត​ម្ចាស់​ផលិតកម្ម KH លោក គឹម ហេង នោះ តារាចម្រៀង សុខ ស្រី​នាង ក៏បាន​សួរសុខទុក្ខ ហើយ​ក៏បាន​ចែករំលែក​ពី​ទឹកចិត្ត​ដែលមាន​ជា​កាដូ និង ថវិកា​ផងដែរ​ជូន​ចំពោះ​អ្នកមានគុណ​រូបនេះ ។​ជាមួយនឹង​ទឹកចិត្ត​របស់​តារាចម្រៀង សុខ ស្រី​នាង ក៏បាន​ធ្វើឱ្យ​មហាជន​កោតស្ញប់ស្ញែង​យ៉ាងខ្លាំង ដោយ​ក្នុងនោះ​ក៏មាន​ការនិយាយ​ដែរ​ថា តារាចម្រៀង សុខ ស្រី​នាង មិនបាន​ភ្លេច​កំណើត​ឡើយ ដោយ​គ្រាន់តែ​ឮ​អ្នក​ធ្លាប់​មានគុណ​ធ្លាក់ខ្លួន នាង​ក៏​មិន​បង្អង់​ចាំ​យូរ​ដោយបាន​ថ្កាត់​មកជួប និង ធ្វើ​រឿង​ដ៏​មាន​ទឹកចិត្ត​មួយ​នេះ។ 

រូបថតមួយនេះក៏ជាការរំលឹកដាស់តឿនដល់សិល្បករមួយចំនួនដែលល្បីភ្លេចខ្លួន ភ្លេចអ្នកជួយជ្រោមជ្រែងឲ្យភាពល្បីល្បាញលុយកាក់ហូរហៀរមកដល់សព្វថ្ងៃ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print