ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​នៅ​កៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ផ្ទះ​ឈើ​មួយ​ ខ្នង​មាន​ទំ​ហ៊ំ​៦​ម៉ែត្រ​ គុណ​៩​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​តា​រាប​ដូន​ស​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

FB_IMG_1451376080542

​ម្ចាស់ផ្ទះ​រង​គ្រោះ​មាន​ ឈ្មោ​អ៊ុ​ច​ ផៃ​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ គង់​ គឹ​ម​ហេង​ អាយុ​៥៥​កូន​៨​នាក់​ ក្រុម​គ្រួសារ​នេះ​មាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​លេខ​៣​ ។​

​លោក​ស​ ចាន់​ថន​ មេ​ភូមិ​ តា​រាប​ដូន​ស​ បានអោយ​ដឹង​ ថា​ តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួ​ សារ​ មុន​ពេល​កើតហេតុ​ម្ចាស់​ ផ្ទះ​បាន​វេច​នំ​នៅ​ក្រោមផ្ទះ​សម្រាប់​លក់​នៅ​ផ្សា​ដើម្បី​ទ្រទ្រង់​ជីវភាព​ ។​ ស្រាបតែ​ទុ​ស្សេ​ខ្សែ​ នៅផ្ទះ​ខាងលើ​ឆេះ​ជា​អណ្តាតភ្លើង​ឡើង​សន្ធោរ​សន្ធៅ​ទើប​ម្ចាស់ផ្ទះ​ដឹង​ហើយ​ស្រែក​ឆោឡោ​គ្រានោះ​អ្នក​ភូមិ​រាប់រយ​អ្នក​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ អ្នកខ្លះ​ ដងទឹក​ជះ​ អ្នកខ្លះ​ទៀត​ ទាញ​ ទុយោ​បូមទឹក​បាញ់​ពន្លត់​ តែ​មិន​អាច​ទប់ស្កាត់​បាន​ឡើយ​ដោយសារ​ភ្លើង​ឆេះ​ពេញ​អំណាច​ ទីបំផុត​ផ្ទះ​ឈើ​១​ខ្នង​ ដែល​ជា​ជម្រក​របស់​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ប៉ុន្តែ​មិន​ ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​ ។​

​លោក​វេ​ង​ កុសល​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ បានអោយ​ តាម​ការ​ត្រួតពិនិត្យ​ ក្រោយ​ពេល​កើតហេតុ​ សម្ភារៈ​ក្នុងផ្ទះ​រួម​មាន​ម៉ូតូ​១​គ្រឿង​ កង់​១១​គ្រឿង​ គ្រែ​ ដេក​៣​ ទូរទស្សន៍​១​ រួម​និង​ សម្លៀក​បំពាក់​ជា​ច្រើន​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ដោយឡែក​សមាជិក​ក្នុងផ្ទះ​មិន​មាន​គ្រោះថ្នាក់​ឡើយ​ ហើយ​ករណី​អគ្គី​ភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ទុ​ស្សេ​ខ្សែបណ្តាញ​ចរន្តអគ្គិសនី​ដែល​ម្ចាស់​ត​ចូល​ផ្ទះ​ ៕​

FB_IMG_1451376084637

IMG-20151229-WA0064

IMG-20151229-WA0055

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print