ប៉ែន ចំរ៉ុង ដាក់ថ្ងៃរៀបការម្តងទៀត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ប៉ែន ចំរ៉ុង បានខកខានមង្គលការជាមួយគូស្នេហ៍ម្តងរួចមកហើយកាលពីអំឡុងដើមឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងណាប្រភពពីអ្នកជិតដិតតារាសម្តែង និងពិធីករសម្តីផ្អែមរូបនេះ បានលើកឡើងថា មង្គលការរបស់គាត់អាចនឹងធ្វើឡើងជាផ្លូវការនៅអំឡុងខែវិច្ឆិកាខាងមុខនេះ។
​ក្រោយបែកបាក់ស្នេហ៍ជាមួយ ភិន សុដាលីស បន្សល់ទុកកូនស្រីវ័យ៥ឆ្នាំនោះ ប៉ែន ចំរ៉ុង បានស្ងប់ស្ងាត់រឿងរ៉ាវស្នេហា រហូតមកដល់ដើមឆ្នាំ២០១៩ទើបតារារូបនេះបានបញ្ចេញមុខមាត់គូស្នេហ៍ថ្មី ភ្ជាប់ដោយដំណឹងរៀបមង្គលការ។ មង្គលការដែលគ្រោងនឹងធ្វើឡើងកាលពីដើមឆ្នាំនេះត្រូវបានរំសាយដោយមិនមានការបញ្ជាក់មូលហេតុ ប៉ុន្តែគេឃើញពួកគេនៅបន្តភាពផ្អែមល្ហែមដដែល។ ដំណឹងពីប្រភពអ្នកជិតដិតតារារូបនេះលើកឡើងថា ប៉ែន ចំរ៉ុងដាក់ថ្ងៃចូលរោងការជាថ្មីហើយ ដែលសូម្បីតែរូបថតមុនមង្គលការ(Pre-Wedding) ក៏ត្រូវបានថតរួចរាល់ហើយ កាលពីសប្តាហ៍មុននេះ ដែលពួកគេបានជ្រើសរើសខេត្តសៀមរាបដើម្បីថតផងដែរ។ ប្រភពបញ្ជាក់ដែរថាតាមដំណឹង ពោះម៉ាយកូនមួយរូបនេះនឹងត្រូវរៀបមង្គលការនៅខេត្តបាត់ដំបងជាទឹកដីកំណើត និងបន្តមកជប់លៀងធំមួយនៅភ្នំពេញផងដែរ។ ប្រភពបន្តថាមង្គលការ ប៉ែន ចំរ៉ុងនឹងត្រូវចាត់ចែងដោយសម្អាងការរបស់អ្នកនាង ខាត់ សុឃីម ដែលជាមិត្តជិតដិតផងដែរ។
គួរបញ្ជាក់ដែរថាតារាសម្តែង ប៉ែន ចំរ៉ុងបានបង្ហាញមុខគូស្នេហ៍ថ្មីជាមួយនឹងភាពល្អូកល្អឺនផ្អែមល្ហែមខ្លាំងក្នុងថ្ងៃខួបកំណើតខ្លួនហើយក៏ទទួលបានទាំងការសរសើរ និងរិះគន់ជាមួយនឹងវីដេអូខ្លីនេះ។ ការរិះគន់ព្រោះតែគេបាននឹកឃើញដល់ អតីតភរិយាលោក គឺអ្នកនាងភិន សុដាលីសនិងកូនស្រី ហើយសរសើរព្រោះតែលោកអាចស្វែងរកនារីស្រស់សោភា និងសាងភាពផ្អែមល្ហែមខ្លាំងឲ្យគ្នាទៅវិញទៅមក៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print