នៅថ្ងៃនេះ​ តុលាការចោទប្រកាន់លោក​ សម​ រង្ស៊ី​ និង​ មន្ត្រី៨នាក់​ ទៀត​ ពីបទ​ “ឧបឃាត”​ ពាក់ព័ន្ធអង្គហេតុប៉ុនប៉ងធ្វេីរដ្ឋប្រហារ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី២៦​ ខែកញ្ញា​ នេះ​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់លោក​ សម​ រង្ស៊ី​ និង​ មន្ត្រី៨នាក់​ ផ្សេងទៀត​ ពីបទ​ “ឧបឃាត”​ដែលមានទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ​ ។

សេចក្តីប្រកាសព័ត៌មាន​ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បញ្ជាក់ថា​ ការចោទប្រកាន់ខាងលេី​ គឺ​ ពាក់ព័ន្ធនឹងអង្គហេតុ​ នៃការប៉ុនប៉ងធ្វេីរដ្ឋប្រហារ​ ផ្តួលរំលំរាជរដ្ឋាភិបាលនៃកម្ពុជា​ ក្រោមឧបាយកលជា​ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន​ សម​ រង្ស៊ី​ ដោយមានការអំពាវនាវនិងប្រេីប្រាស់ថវិកា​ ប៉ុនប៉ងបង្កេីតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់​ ដេីម្បីចូលរួមអនុវត្តផែនការនេះ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print