លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឲ្យលោក MIKAMI MA SAHARO ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យលោក MIKAMI MA SAHARO ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួងនាតថ្ងៃទី ២៦ខែកញ្ញាឆ្នាំ ២០១៩។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចូលរួមអបអរសាទរ ចំពោះលោក MIKAMI MA SAHARO ដែលត្រូវបានតែងតាំងជាអគ្គរាជទូតថ្មីរបស់ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤របស់ខ្លួន ការជាមួយនឹងស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ដែលកម្ពុជាមានសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ភាពសុខដុមរមនាជាមួយនឹងGDPក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះហើយបានធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ជារៀងរាល់ឆ្នាំ។ ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង របស់កម្ពុជាក៏មានការគាំទ្រពីអគ្គរាជទូតជប៉ុនគ្រប់អណត្ដិ ជាពិសេសនៅពេលថ្មីៗនេះ ក្រសួងសម្រេចបានលទ្ធផលការងារដោយជោគជ័យដោយមានការគាំទ្រពីក្រសួងដីធ្លីរបស់ជប៉ុនផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណូមពរ ដល់អគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីថា បច្ចុប្បន្នច្បាប់សំណង់គឺស្ទើរតែបានសម្រេចជោគជ័យ ១០០%ដែរគ្រោងនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះដើម្បីឲ្យច្បាប់សណង់កាន់តែល្អនិងមានប្រសិទ្ធភាពថែមទៀតនោះ គឺគួរតែមានច្បាប់រៀបចំដែនដី បន្ថែមមួយទៀត ដោយមានកិច្ចសហការពីភាគីជប៉ុន ដើម្បីឲ្យដំណើរការទទួលបានលទ្ធផលល្អ។ ចំពោះបញ្ហាសូរិយោដីគឺកន្លងមកក្រសួងមានការជួយគាំទ្រពីក្រុមការងារជំនាញរបស់ជប៉ុន ដូច្នេះក្រសួងនឹងបន្តជំរុញការងារនេះបន្ថែមទៀតដើម្បីឲ្យដំណើរការទទួលបានផលផ្លែផ្កា។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ច្បាប់សូរិយោដីឆ្នាំ ២០០១ ត្រូវ តែធ្វើវិសោធនកម្មមាត្រាខ្លះ ឱ្យបានសមស្របជាមួយក្រមរដ្ឋប្បវេណី ដូច្នេះកិច្ចការនេះក៏ជាដំណើរការមួយដែលត្រូវស្នើសុំឲ្យមានការគាំទ្រពីខាងភាគីជប៉ុននាពេលខាងមុខនេះផងដែរ ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា ហើយលែកនៅឯខេត្តព្រះសីហនុវិញ គឺហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុង គឺស្ទើរតែខូចខាត ៩០ភាគរយ ដោយសារតែខ្វះការថែទាំ ហើយបច្ចុប្បន្ន លោកឧបនាយករដ្ឋមន្ត្រី បាននិងកំពុងដំណើរការរៀបចំឯកសារនិងចាប់ផ្ដើមការងារក្នុងខែវិច្ឆិកាខាងមុខនេះ ដូច្នេះក៏ស្នើសុំឲ្យមានកិច្ចសហការពីភាគីជប៉ុនផងដែរដើម្បីជំរុញការងារនេះឲ្យបានសម្រេចជោគជ័យ ។
ជាការឆ្លើយតបលោក MIKAMI MA SAHARO អគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានបង្ហាញពីក្ដីរីករាយដែលបានធ្វើការជាមួយកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងល្អជាមួយជប៉ុន។ លោកបានថ្លែងនូវការគោរពចំពោះ ការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសរហូតមកទល់សព្វថ្ងៃ។ ជប៉ុនកំពុងតែធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗចំពោះការកសាងឡើងវិញនូវការអភិវឌ្ឍរបស់កម្ពុជាក្នុងនោះមានផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម ។ លោកក៏បានជូនពរឲ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទទួលបាននៅសុខដុមរមនា រីកចម្រើនកាន់តែខ្លាំងថែមទៀត ។ លោក អគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានបញ្ជាក់ថា ជប៉ុននិងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជាផងដែរ ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរលោកឧបនាយក ជា សុផារ៉ា បានលើកឡើងនោះ ភាគគីជប៉ុននឹងយកទៅពិចារណាជាមួយក្រសួងដែនដីរបស់ជប៉ុនដើម្បីឆ្លើយតបតាមសំណើរទាំងនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print