គួរអោយខ្លាចបំផុត.ឃាតករដងផ្លូវឆក់ យកជីវិតមនុស្ស១១០នាក់ និង២៧៤នាក់រងរបួស រយៈពេល១៥ថ្ងៃនៃឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ឃាតករលើដងផ្លូវ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាល៩៣នាក់ និងរបួសធ្ងន់១៨១នាក់ ក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩ ។ នេះបើតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន សារព័ត៍មានទទួលបាន។
តាមរបាយការណ៍ដដែលបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៩៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ និងរថយន្ដជាច្រើនគ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង -ល-។ ដើម្បីជៀសវាងគ្រោះថ្នាក់ កាត់បន្ថយការបាត់បង់ជីវិត របួស សូមមេត្តាបងប្អូនជនរួមជាតិ ចូលរួមគោរពច្បាប់ចរាចរណ៍ បើកអោយមានការយោគយល់គ្នា ក្នុងសូម្បីតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print