មិនទាន់អស់ចំហាយស្រាក្រោយភ្ជុំបិណ្ឌ បើករថយន្តបុកចូលក្រោមជណ្តើរផ្ទះអ្នកភូមិផ្អៀងមួយចំហៀង

ចែករំលែក៖

ខេត្តព្រៃវែង: រថយន្តឡិចស៊ីសមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ដោយទំនងជាម្ចាស់ជាអ្នកបើកបរស្រវឹងស្រាយ៉ាងខ្លាំងទើបបើកបុកចូលក្រោមជណ្តើផ្ទះអ្នកភូមិទាំងកំរោល ប៉ុន្តែចាត់ទុកជាសំណាងដែរដែលម្ចាស់បានត្រឺមរងរបួសស្រាលហើយបើកទ្វារគេចខ្លួនបាត់ គ្រាដែលផ្ទះមួយខ្នងនេះរងគ្រោះបាក់សសរថ្ម១ដើមនិង២ដើមទៀតប្រេះស្រាំបណ្តាលឲ្យផ្អៀងផ្ទះមួយចំហៀង ។

ហេតុការណ៍រថយន្តបុកចូលផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃ ចន្ទ ២កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ភូមិថ្នល់ជ័យ ឃុំពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបង្កដោយអ្នកបើកបររថយន្តម៉ាកតូយ៉ូតាឡិចស៊ីសពណ៌ស(មិនស្គាល់ឈ្មោះ)ប្រហែលគាត់ស្រវឹងស្រាខ្លាំងក្រោយផឹកស៊ីមិនអស់ចិត្តពេលភ្ជុំបិណ្ឌរួចនោះហើយមើលទៅ បានជាបើករថយន្តបុកចូលក្រោមជណ្តើរផ្ទះអ្នកភូមិទាំងកំរោលទាំងកណ្តាលយប់បណ្តាលឲ្យបង្កមហន្តរាយយ៉ាងនេះ ។

យ៉ាងណាក្នុងករណីនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអូសយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយជាមួយម្ចាស់ផ្ទះជាក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print