រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នី ដឹកអ្នកដំណើរបុកប៉ះជាមួយរថយន្តកាមរីឆ្លាម ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគមន៏ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុន្នីដឹកអ្នកដំណើរ បុកប៉ះគ្នាជាមួយរថយន្តម៉ាកកាមរីឆ្លាមបណ្ដាលអោយស្លាប់តៃកុង កាលពីវេលាម៉ោង០៦,០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានអោយដឹងថា ករណីនេះមធ្យោបាយទាំង២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។ ចំពោះរថយន្ត ក្រុងដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3C-6856 (អ្នកបើកបររត់គេចខ្លួន) បានបុកប៉ះគ្នាជាមួយរថយន្តម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម2A-3083  បើកបរដោយឈ្មោះ សឿង ភា ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជានាយប៉ុស្តិ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទីលំនៅភូមិពុកយុក ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុចប់ រួចបានស្ទូចយកទៅរក្សាទុកកន្លែងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print