មន្ទីរ​ប្រឆាំង​គ្រឿ​ញៀន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ ស្រី​៥​នាក់​ជាប់​ពាក់​ព​ន្ធ័​ករណី​ជួញដូ​រគ្រឿងញៀន​ ដកហូត​ថាំ​ញៀន​២​កញ្ចប់​ធំ

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ប្រុស​ ស្រី​ចំនួន​៥​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​មុខ​ពេទ្យ​លោកសង្ឃ​នោះ​ ត្រូវ​កំលាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​កាលពី​វេលា​ម៉ោង​០៤​រសៀល​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រុម​១១​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

IMG-20151229-WA0067

​ករណី​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​ឯក​ ធី​ សា​រ៉ាត់​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​ង​ក្រសួងមហាផ្ទៃ​ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​នោះ​ទី​១​មានឈ្មោះ​ មិ​ស​ មាន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​ និង​ជា​អ្នកលក់​ថ្នាំ​ញៀន​ ទី​២​ឈ្មោះ​ សាយ​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ត្រូវជា​ប្រពន្ធ​ មុខរបរ​លក់ដូរ​នៅផ្ទះ​ខាងលើ​ មានស្រុក​កំណើត​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ទី​៣​ឈ្មោះ​ ភួង​ សុភ​ក្រ័​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ សិស្ស​ ស្នាក់​នៅ​ភូម​ចំរើន​ផល​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ទី​៤​ឈ្មោះ​ ចំរើន​ រ៉ា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ និង​ទី​៥​ឈ្មោះ​ លួង​ ឃួ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ចែកចាយ​គ្រឿងញៀន​ ស្នាក់​នៅ​ឃុំ​ព្រះស្តេច​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​។​

​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ សម្ភារ​ដកហូត​មាន​ម៉ូតូ​៤​គ្រឿង​ ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ថ្លា​ស​ចំនួន​២​កញ្ចប់​ធំ​ រួម​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ត្រូវ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត​ ៕​

IMG-20151229-WA0060

IMG-20151229-WA0068

IMG-20151229-WA0070

ដោយ៖ តុង​ សីហា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print