ទីក្រុងមូស្គូ៖ ទីក្រុងមូស្គូបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលរកឃើញថាអាមេរិក កំពុងតែគាំទ្រ នឹងជំរុញឲ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងមូស្គូ ។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យ ប៉ះពាល់ ដល់ទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។
រុស្ស៊ីបានរកឃើញថា មាន«បាតដៃអាមេរិក»នៅក្នុងបាតុកម្ម មានបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ បានចូលរួមប្រឹក្សា ពាក់ព័ន្ធនិងបាតុកម្មប្រឆាំងអំពើពុករលួយ។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សាយថា មានព័ត៌មានជាច្រើនបង្ហាញឲ្យឃើញថា ក្រុមចារកិច្ចអាមេរិក ដែលបានលាក់ខ្លួនជាបុគ្គលិកស្ថានទូត ប្រចាំងនៅរុស្ស៊ី មានសកម្មភាព ពាក់ព័ន្ធ និងការ ចូលរួមធ្វើបាតុកម្ម នៅមុនពេលបោះឆ្នោតថ្នាក់តំបន់(ឃុំសង្កាត់)។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ លោក Stephen Sexton ត្រូវបានគេស្គាល់ថា ជាប្រធាន ក្រុមសន្តិសុខរបស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានបណ្តុះបណ្តាល និង ប្រឹក្សាជាមួយ អង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា មូលនិធិប្រឆាំងពុករលួយ។
លោក Stephen Sexton ត្រូវបានគេស្គាល់ថាជា មន្ត្រីចារកិច្ចជាតិអាមេរិក ហើយលោក បានចូលរួមនៅក្នុងមូលនិធិប្រឆាំងពុលរលួយ ។ មិនតែប៉ុណ្ណោះ លោកបានចូលរួមរៀបចំ ឡើងគម្រោងធ្វើបាតុកម្ម នៅទីក្រុងមូស្គូ ប្រឆាំងនិងរដ្ឋាភិបាល។ មកទល់ពេលនេះ ការធ្វើ បាតុកម្ម នៅតាមដងផ្លូវនានា បានកើនឡើង ទាំងចំនួនពលរដ្ឋចូលរួម ពិសេស គឺនៅមុនពេលបោះឆ្នោត ឃុំសង្កាត់។
កាលពីពាក់កណ្តាលខែ កក្កដាកន្លងមក មានបាតុកម្មជាច្រើន កើតឡើង នៅទីក្រុងមូស្គូ និង ទីក្រុងធំៗជាច្រើនរបស់ប្រទេសរុស្ស៊ីប្រឆាំងនិងអំពើពុករលួយជាប្រព័ន្ធ ។ រដ្ឋាភិបាលទីក្រុង មូស្គូក៏បានចាប់មនុស្ស ជាង១៧០០នាក់ ដែលបង្កហិង្សាប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ធ្លាប់បានលើកឡើងផងដែរថា ពលរដ្ឋមាន សិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែមិនត្រូវបង្កអសន្តិសុខ នៅទីសាធារណៈនោះឡើយ ៕
ដោយ៖ មែវ សាធី