លោក គឹម សន្តិភាព ៖ ដើម្បីទទួលបានការលើកលែងទោសក្នុងបទ “រួមគំនិតក្បត់” បុគ្គលនោះត្រូវចូលសារភាពមុនការចោទប្រកាន់

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងថា ដើម្បីទទួលបានការលើកលែងអោយរួចផុតពីទោសក្នុងបទ “រួមគំនិតក្បត់” បុគ្គលនោះត្រូវចូលសារភាពមុនការចោទប្រកាន់ ។

លោក គឹម សន្តិភាព សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែតុលា នេះ ដោយសូមបងប្អូនដែលកំពុងបន្តអនុវត្តផែនការប៉ុងប៉ងរដ្ឋប្រហារនេះ ដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ នោះបងប្អូននឹងរួចផុតពីទោសនេះ ដោយកុំរង់ចាំដល់មានការចោទប្រកាន់ ។

មួយរយៈពេលចុងក្រោយនេះ ឃើញថា តុលាការរាជធានី-ខេត្តមួយចំនួន បានចោទប្រកាន់ជាបន្តបន្ទាប់ទៅជនទាំងឡាយណា ដែលរកឃើញតម្រុយថា បានចូលរួមប៉ុនប៉ងរដ្ឋប្រហារ ក្រោមឧបាយកលរបស់ទណ្ឌិត សម រង្ស៊ី ។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែតុលា ថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី រួមជាមួយភរិយា និងអ្នកពាក់ព័ន្ធ៧នាក់ផ្សេងទៀតផងដែរ ពីបទ “ឧបឃាត” តាមមាត្រា២៧ និងមាត្រា ៤៥១នៃក្រមព្រហ្មទណ្ឌ ក្នុងអង្គហេតុប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print