ភ្នំពេញ៖ ចៅអធិការវត្ដវិមានតេជៈ(ហៅវត្ដស្រះចក) បានផ្ដល់ ទេយ្យទាន មានសម្ភារៈ និងថវិកា បើគិតជាទឹកប្រាក់ប្រមាណ២៤លានរៀល ផ្ដល់ជូន សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ ឲ្យចំគោលដៅ ។
ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រ ធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ព្រះចៅអធិការវត្ដវិមានតេជៈ ហៅវត្ដស្រះចក សម្ដេចចរិយាឆឹងប៊ុនឈា ។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង កាលពីរសៀលថ្ងៃសុក្រ ៦កើតខែអស្សុជ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៩នៅក្នុង បរិវេណវត្ដ វិមានតេជៈ ហៅវត្ដស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
អំណោយដែលត្រូវប្រគល់ជូននេះរួមមាន៖ ទី១ សម្ភារៈប្រើប្រាស់ ផ្ទះបាយ២១ចានដែកធំទី។២,ទឹកដោះ គោ៣០០កំប៉ុង ។ទី៣,ស្កសរ២០០គីឡូក្រាម។ទី៤,មី៥០ កេស។ ទី៥,ទឹកត្រី២៥យូរ ទឹកសាអ៊ីវ២៥យូ។ទី៥,តែ ១០០០ កញ្ចប។ ទី៦,ត្រីខ២៥កេស គិតជាថវិកា សរុបជាទឹកប្រាក់ចំនួន២៤លានរៀល។
លោក ឃួង ស្រេង ក្នុងក្នុងឱកាសនោះ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះចៅអធិការ វត្ដវិមានតេជៈ ហៅវត្ដស្រះចក សម្ដេចឧត្ដម ចរិយា ឆឹង ប៊ុនឈា ដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមសាខាកាកបាទ ក្រហមរាជធានីភ្នំពេញ លោកនឹងយកទេយ្យទានទាំងនេះទៅធ្វើសកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតបតាមការណែនាំរបស់សម្ដេច កិតិ្ដព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាពិសេស យកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរា និងក្រុមគ្រួសារមានផ្ទុករោគអេដស៏ជាដើម។
ក្នុងឱកាសនោះ សម្ដេចឧត្ដមចរិយា ឆេង ប៊ុនឈា បានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះសម្ដេច កិតិ្ដ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពល រដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពល រដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។
ក្នុងនោះដែរសម្ដេចឧត្តមចរិយាក៏បានថ្លែងនូវការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ជួយគិតគូដល់ជីវភាព បងប្អូនណាដែលមានជីវភាពខ្វះខាត ពិសេស ប្រជាពលរដ្ឋដែលជួបការលំ បាកក្រីក្រចាស់ជរា និងក្រុមគ្រួសារ ណាដែលមានផ្ទុករោគអេដស៏ ជាដើម ៕ ដោយ៖ សំរិត