ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន
ការសិក្សាស្រាវជ្រាវថ្មីៗចំនួន២បង្ហាញថា វិធានការសាធារណៈអាចបង្កើនការវិនិយោគលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ
របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ ពី ការ ប្រែប្រួល អាកាស ធាតុ លើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង « ការកាត់បន្ថយ ហានិភ័យ វិនិយោគក្នុង វិស័យថាមពល កកើត ឡើង វិញ នៅប្រទេសកម្ពុជា (DREI)» ត្រូវបានប្រកាស ផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជា ផ្លូវការ នៅថ្ងៃនេះ ក្រោមអធិបតី ភាព លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួង
បរិស្ថាន ព្រម ទាំង មន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួងពាក់ព័ន្ធនានា។
វិធានការគោលនយោបាយសាធារណៈទាំងនេះ អាចកាត់បន្ថយ ហានិភ័យ និងជួយសម្រួលនូវបរិយាកាសអំណោយផលសម្រាប់វិនិយោគិនវិស័យឯកជន ដែលមាន បំណង វិនិយោគលើវិធាន ការ បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យ ឯកជន ផងដែរ។ របាយការណ៍ទាំង ២ នេះ បានរៀបចំដោយអគ្គលេខា ធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបាន សហការយ៉ាងជិតស្និទ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍នានាជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
នៅក្នុងសុន្ទរកថាបើក លោក សាយ សំអាល់ បានមានប្រសាសន៍ថា របាយការណ៍ទាំងពីរនេះ មាន ទំនាក់ ទំនង ជាមួយនឹងគោលដៅរួមក្នុងការកាត់បន្ថយការ បញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ ស្ដីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើន សេដ្ឋកិច្ច ក្នុងប្រទេស កម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ) នៅកម្ពុជាថយចុះ ៩,៨% ដោយសារការថយចុះផលិតភាពរបស់កម្មករនិយោជិត ព្រោះតែកំណើន សីតុ ណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ទិន្នផល កសិកម្ម ជាដើម។ ជាការឆ្លើយតប របាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោលនយោបាយ សម្រាប់គាំទ្រ វិនិយោគ លើ ការបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ ៣។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្តាវិធានការ ដែលមាន ប្រសិទ្ធភាព ចំណាយសម្រាប់ជំរុញឱកាសវិនិយោគក្នុងអនុវិស័យថាមពលពន្លឺព្រះអាទិត្យទាំង៤៖ ១) ថាមពលពន្លឺព្រះអាទិត្យ ខ្នាតធំ ២) ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល ៣) ប្រព័ន្ធ បណ្តាញ ខ្នាតតូច ថាមពល ពន្លឺព្រះអាទិត្យនិងអាគុយ និង ៤) ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។ របាយការណ៍ នេះ ក៏បានរកឃើញផងដែរថា ការវិនិយោគ លើ ថាមពលពន្លឺ ព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក អគារមរតកតេជោ ដីឡូតិ៍លេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ទូរស័ព្ទ (៨៥៥) ៨៩ ២១៨ ៣៧០ ប្រមាណ ៨,៧ លាន តោន ដោយ ផ្ទាល់ត្រឹមឆ្នាំ២០៤៥។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុង សុន្ទរកថារបស់លោកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីដែលងាយទទួលរងគ្រោះខ្លាំងដោយសារ ការ ប្រែប្រួល អាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័នក្នុងការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅមានកម្រិតនៅឡើយ។ នេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជា អាទិភាព សំខាន់មួយដោយ បានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែន ការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ។ ឯកឧត្តម រស់ សីលវ៉ា បានសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវមានលក្ខណៈប្រទាក់ក្រឡា និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងចំណោមស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និង ថ្នាក់ ក្រោមជាតិ ព្រមទាំងទាមទារឱ្យ មានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។ ជាការឆ្លើយ តបនឹង ការប្រែ ប្រួល អាកាស ធាតុ និងការបង្កើនភាពប្រកួតប្រជែង និង កំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព រាជរដ្ឋាភិបាល បានគិត គូរ កែ លម្អគោលនយោយបាយជាតិ ស្តីពីថាមពល ជាពិសេសការ ធ្វើពិពិធកម្ម ទៅ រ កថាម ពលកកើតឡើងវិញ ពោលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
របាយការណ៍ DREI របស់កម្ពុជា គឺជារបាយការណ៍ស្ដីពីការកាត់បន្ថយហានិភ័យទីមួយនៅលើពិភព លោក ដែល ផ្ដោតជាក់លាក់លើថាមពលពន្លឺព្រះអាទិត្យ ដោយបានសិក្សាលើបច្ចេកវិទ្យាថាមពលពន្លឺ ព្រះ អាទិត្យ ដែលភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង និងដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង។ ឱកាសភ្ជាប់ជាមួយ នឹងបណ្ដាញរដ្ឋ(ប្រព័ន្ធខ្នាតធំ និងប្រព័ន្ធបំពាក់លើដំបូល) មានសក្តានុពល ផ្ដល់នូវប្រភពថ្មីសម្រាប់ផលិតអគ្គិសនីដែលស្អាត និងមានការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងលើក កម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសកម្ពុជា។ បច្ចេកវិទ្យាថាមពលពន្លឺ ព្រះអាទិត្យដែលមិនភ្ជាប់ ជាមួយនឹ ង បណ្ដាញ រដ្ឋ (ប្រព័ន្ធ បណ្តាញ ខ្នាតតូច ថាមពល ពន្លឺព្រះអាទិត្យ និងអាគុយ និងប្រព័ន្ធថាមពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ) មានសក្តានុពលបង្កើនលទ្ធភាពទទួលបានថាមពល និងគុណភាពនៃសេវាថាមពលនៅតាមតំបន់ដាច់ស្រយាល។ គំរូនេះបង្ហាញថា ការចាត់វិធានការកាត់បន្ថយហានិភ័យ ដូចដែលផ្ដល់ជូនជាអនុសាសន៍ទាំងនេះនឹងនាំមកនូវការសន្សំសំចៃ។ គំរូនេះអស់ចំណាយប្រមាណ ៦៨ លានដុល្លារ (គិតរហូតដល់ឆ្នាំ ២០៣០) និងអាចនាំឱ្យមានការសន្សំប្រាក់បាន ១៤៦ លានដុល្លារសម្រាប់សេដ្ឋកិច្ច។ ខណៈពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលស្អាត ដំបូងឡើយបានផ្ដល់នូវលទ្ធភាពឱ្យគេអាចច្របាច់វិធានការអាកាសធាតុ និងកំណើនសេដ្ឋកិច្ចបញ្ចូលគ្នា វិធានការគោលនយោបាយ សាធារណៈ ដូចជា វិធានការដែលបានផ្ដល់ជាអនុសាសន៍នៅក្នុងរបាយការណ៍នេះ មានតួនាទីយ៉ាងសំខាន់ដើម្បីជួយពង្រឹង និងសម្របសម្រួល ដល់ទំនាក់ទំនងបែបនេះនៅក្នុងការអនុវត្តជាក់ស្ដែង៕
ដោយ៖ សហការី