កាប់បំផ្លាញឧបករណ៍នេសាទ និងចាក់លែងត្រីចំរុះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយរួមសហការពីកងកម្លាំងប្រដាប់អាវុធ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីផ្នែកក្រគរ សង្កាត់កំពង់លួង សហគមន៍នេសាទ ចុះត្រួតពិនិត្យ និងធ្វើបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចខាងកើតកំពុងលួង ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ របាំងស្បៃមុងចំនួន ៨ខ្សែ ស្មើនឹងប្រវែងចំនួន ១៨០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៦៥០ដើម ក្បាលបរសាច់ស្បៃមុងចំនួន ១៦គ្រឿង និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាប ដែលជាបឹងធម្មជាតិវិញទម្ងន់ចំនួន ២១០គីឡូក្រាមផងដែរ នេះជាលទ្ធផលជាបឋមសម្រាប់១ថ្ងៃ ខណៈកម្លាំងនៅបន្តសហការបង្រ្កាបយ៉ាងក្ដៅគគុកនៅឡើយ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print