សត្វប្រើសមួយក្បាលបានងាប់ ក្រោយរត់បោលចូលភូមិអ្នកស្រុកត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ គួរអោយសោកស្តាយណាស់ សត្វប្រើសមួយក្បាលបានងាប់ ដោយសារតែអាការៈរបួសធ្ងន់ធ្ងរពេក នៅគ្រាដែលវាបានរត់ចូលភូមិអ្នកស្រុក ហើយមនុស្សបាននាំគ្នាដេញព័ទ្ធចាប់ ក្នុងគោលបំណងព្យាបាល​ និងលែងអោយចូលព្រៃធម្មជាតិវិញ ។

ប្រភពព័ត៌មានអោយដឹងថា សត្វប្រើស១ក្បាលនេះបានរត់ចូលភូមិអ្នកស្រុក នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

លោកវិរះសេនិយ៍ទោ រិទ្ឋ សូណា អធិការស្រុកត្បែងមានជ័យអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ច រួមជាមួយកម្លាំងអភិរក្សដែនជម្រកសត្វព្រៃព្រះរការ បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃបានព័ទ្ឋចាប់បាន ក្នុងបំណងយកទៅព្យាបាលរបួស​ និងលែងក្នុងព្រៃធម្មជាតិវិញឲ្យមានសេរីភាព ប៉ុន្តៃគួអោយសោកស្តាយដោយសារប្រើសនោះមានរបួសដឹកដល់ពាក់កណ្តាលផ្លូវបានងាប់ ។

យោងតាមតាមជំនឿរចាស់បុរាណបាននិយាយតៗគ្នាថា បើមានសត្វព្រៃចូលភូមិ ទំនាយទាយថា ស្រុកមានប្រផ្នូរមិនល្អ អាចមានគ្រោះអត់ឃ្លាន តែមិនអីទេ ព្រោះព្រះសង្ឃបានប្រោះព្រុំជីយន្តោរួចរួចហើយ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print