នគរបាលខណ្ឌសែនសុខ បានបញ្ជូ​ន​ជនសង្ស័យ៦នាក់ ទៅកាន់​តុ​លាការករណីលួចនឹងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូ​ន​ជនសង្ស័យ ចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីលួចនឹងជួញដូរគ្រឿងញៀន នៅព្រឹកថ្ងៃ០៧ ខែតុលា  ឆ្នាំ២០១៩ នេះ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ​ជនសង្ស័យទាំង៦ នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក។ក្នុងនោះករណីលួច១រឿងជនសង្ស័យម្នាក់ ជួញដូរ៣រឿងជនសង្ស័យ៥នាក់ ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​ទៅតុលាកានៅព្រឹកនេះផងដែ។ ជនស​​​ង្ស័​​​យ​ទាំង០៦នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។

​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print