សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេស ដែលមានសរុបចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព ។

គួរជម្រាបថា ឆ្នាំនេះគឺជាឆ្នាំទី៦ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់ ។

នេះជាការបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូ យកចិត្តទុកដាក់ទៅដល់ការអប់រំ ក៏ដូចជាការលើកទឹកចិត្តឱ្យសិស្សានុសិស្សកាន់តែមានការខិតខំ និងប្រឹងប្រែងរៀនសូត្របន្តទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print