សរសើរទឹកចិត្តក្រុមគ្រួសារមួយយកបច្ច័យពីបុណ្យសពឪពុកបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងចំពោះក្រុមគ្រួសារនៃសម្បុរសជនមួយដែលបានប្រគល់ថវិការប្រមាណជាង៦ពាន់ដុល្លារនិងប្រាក់រៀលជាង៣លានរៀល ដែលជាបច្ច័យបានពីការចូលបុណ្យសពរបស់ឪពុកទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ ការបរិច្ចាកនេះត្រូវបានក្រុមគ្រួសារមួយនេះរំពឹងថាជាការជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាតថវិកា និងដើម្បីជាការឧទ្ទិសកុសល្យផលបុណ្យដល់ឪពុករបស់ខ្លួនដែលបានចែកឋានទៅផងដែរ។
​កន្លងមកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួល ច្រើនទសវត្សរ៍មកហើយនោះតែងទទួលបានការបរិច្ចាកជាបន្តបន្ទាប់នូវថវិកាពីសំណាក់សប្បុរសជននានា ដើម្បីទ្រទ្រង់ការបន្តសកម្មភាពសង្គ្រោះកុមារកំពុងមានជំងឺនៅកម្ពុជា។ ការបរិច្ចាកមានទាំងផ្ទាល់ និងការវេប្រាក់តាមគណនីយមន្ទីរពេទ្យជាដើម។ យោងតាមគណនេយ្យហ្វេសបុកឈ្មោះ CM CM បានបង្ហោះថា “ថវិកាដែលបានពីការចូលបុណ្យ សរុបចំនួន ៦១៦៨ ដុល្លារអាមេរិក និង៣លាន៣៩ម៉ឺនរៀល យើងខ្ញុំជាកូនចៅ បានយកមកបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា សូមវិញ្ណាណក្ខណ្ឌប៉ា ទៅឲ្យបានស្ងប់សុខក្នុងឋានថ្មី”។ សារអមដោយរូបភាពនេះទទួលបានការកោតសរសើរខ្លាំងពីមហាជនថាជាគំរូមួយដ៏ប្រពៃ កម្រនឹងមាន។ ប្រភពពីអ្នកស្គាល់ក្រុមគ្រួសារនេះលើកឡើងថានេះមិនមែនជាលើកទី១ទេដែក្រុមគ្រួសារនេះធ្វើការបរិច្ចាកថវិកាផ្ទាល់ខ្លួនក្នុងសកម្មភាពសប្បុរសធម៌ គឺកន្លងមកក្រុមគ្រួសារនេះក៏ធ្លាប់បរិច្ចាកជាអំណោយទាំងថវិកា និងអាហារផ្សេងៗជាបន្តបន្ទាប់ទៅកាន់ជនទីទ័លក្រជាញឹកញាប់ផងដែរ។ ប្រភពថាជាក្រុមគ្រួសារដែលនិយមធ្វើបុណ្យដាក់ទាន ហើយក៏មិនចង់ចេញមុខមាត់និងឈ្មោះពិតផងដែរ ប៉ុន្តែសកម្មភាពនេះគឺជាគំរូមួយសម្រាប់សប្បុរសជនដែលចង់ជួយដល់សង្គម ជួយដល់ជនទីទ័លក្រផងដែរ។
គួរបញ្ជាដែរថាមន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា។ មន្ទីរពេទ្យនេះបាន​ចំណាយ​ថវិកា​អស់​ច្រើនជាង​៥៦៣​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ដោយជួយដល់កុមាកម្ពុជាឈឺច្រើនជាង១៥លាននាក់រួចមកហើយ នេះមិនទាន់គិតដល់ស្ត្រីដែលមកសម្រាលកូននោះទេ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print