វិទ្យាសាស្ត្រជឿនលឿនមែន ប៉ុន្តែជំនឿលើគ្រូចាមស្រីម្នាក់នេះក៏មិនធម្មតា

ចែករំលែក៖

ភ្នំពេញ៖ “អាគមផ្សំអាយុ” ជាពាក្យដែលខ្មែរយើងតែនិយមនិយាយពិសេសអ្នកដែលមានជំនឿផ្លូវខាងក្នុងបើទោះបីជាវិទ្យាសាស្ត្រកាន់តែរីកចម្រើនក៏ដោយ។ គ្រូចាមស្រីល្បីឈ្មោះម្នាក់នា តំបន់ច្រាំងចំរេះឬគីឡូម៉ែត្រលេខ៩ដែល្បីល្បាញរាប់ទសវត្សរ៍មកហើយលើការដាក់ស្នេហ័លើមុខរបររកទទួលទាន ព្យាបាលជំងឺ នោះក៏នៅតែមានចំនួនអ្នកពឹងអាស្រ័យច្រើនកុះករជាលំដាប់។ 

គ្រូខ្មែរអ៊ីស្លាមឈ្មោះអ្នកស្រីហ៊ីម ណាវី មិនត្រឹមតែល្បីខាងធ្វើស្នេហ៍មុខលើមុខជំនួញជួញដូរទេ គឺក៏ល្បីនឹងរឿងព្យាបាលជំងឺ ដោះអំពើវង្វេងវង្វាន់ផងដែរ។ ចាប់ពីអ្នករកស៊ីតូចៗរហូតដល់អ្នកជំនួញធំដុំ ហើយក៏មានសិល្បករជាច្រើនបានបន្តកន្ទុយគ្នាចេញទៅពឹងពាក់គ្រូចាមស្រីល្បី ដើម្បីធ្វើស្នេហ៍មុខលើមុខរបររកស៊ីឲ្យកាន់តែកាក់កប និងពឹងឲ្យអ្នកស្រីជួយព្យាបាលជំងឺជាដើម។

តាំងពីព្រលឹមទល់ព្រលប់ស្ទើគ្មានបានឈប់សម្រាកអ្នកស្រី ហ៊ឹម ណាវី បានឆ្លៀតផ្តល់បទសម្ភាសន៍ខ្លះៗថា អ្វីដែលធ្វើឲ្យមានអ្នកចេញចូលមិនស្រាកស្រាន្តនេះព្រោះតែពួកគេសុទ្ធតែមានទុក្ខលំបាកផ្សេងៗហើយត្រូវការជំនួយពីអ្នកស្រីហើយពួកគេសុទ្ធតែទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។

អ្នកស្រីបញ្ជាក់ថា អ្នកមកពឹងពាក់ឲ្យអ្នកស្រីជួយមានគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រី ស្រ្តីមេផ្ទះ សិល្បករ អាជីវករ ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហើយភាគច្រើនគឺការដឹងតៗគ្នាព្រោះតែអ្នកស្រីជួយរំដោះទុក្ខអ្នកពាងពាក់អស់ជិត៣០ឆ្នាំហើយគឺចាប់តាំងពីការជួយដោះទុក្ខដោយដូរអង្ករមកម្ល៉េះ។ អ្នកស្រីបញ្ជាក់ថាទាក់ទិនរឿងធ្វើស្នេហ៍គូស្រករវិញអ្នកស្រី បញ្ជាក់ថាមិនធ្វើដាច់ខាតធ្វើស្នេហ៍ដាក់ប្តីគេព្រោះតែវាជាអំពើបាបដែលខុសទៅនឹងក្រមសីលធម៌ និងវិន័យគ្រូ។ អ្នកស្រីបន្តថា អ្នកពឹងពាក់មានច្រើនមែនប៉ុន្តែភាគច្រើនពួកគេមានទុក្ខលើបញ្ហាគ្រួសារ និង ការងាររកទទួលទាន។

អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីធ្វើស្នេហ៍មុខ អ្នកស្រីក៏ទទួលព្យាបាលជំងឺផ្សេងៗជាច្រើនពិសេសជំងឺសសៃប្រសាទ វង្វេងវង្វាន់ និងជំងឺជាច្រើនមុខទៀត។ គ្រូស្រីល្បីឈ្មោះវ័យ ៥៦ឆ្នាំរូបនេះបញ្ជាក់ដែរថា អ្នកស្រីចេះជំនាញទស្សនទាយ ជោគជតារាសី រំដោះគ្រោះ ធ្វើស្នេហ៍មុខ និងព្យាបាលជំងឺនេះគឺមានក្បួនខ្នាតនិងការរៀងត្រឹមត្រូវពីគ្រូឥស្លាមម្នាក់កាលពីមុនពេលដែលអ្នកស្រីចាប់អាជីបនេះ។អ្នកស្រីថា អ្វីដែលសមប្រកបទាំងអស់មិនមែនអ្នកស្រីពូកែទេគឺមានទេវត្តាជាអ្នកជួយអ្នកស្រីជាបន្តបន្ទាប់។អ្នកស្រីបញ្ជាក់ដែរថា មិនមានទ្រនឹបអ្វីដូចគ្រូដទៃឡើយគឺអ្នកស្រីទទួលតែលុយ ហើយលុយក៏មិនកំណត់ដែរគឺអាស្រ័យលើធនធានរបស់អ្នកពឹងពាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីប្រកាសមិនជួយដាច់ខាតសម្រាប់ការធ្វើអំពើធ្មប់ និងធ្វើស្នេហ៍សម្រាប់ស្ត្រីទាក់ទងស្វាមីអ្នកដទៃដែលអ្នកស្រីចាត់ទុកថាជាអំពើបាបកម្មធ្ងន់ធ្ងរ។ អ្នកស្រីបញ្ចាក់ថា មិនត្រឹមតែអ្នកក្នុងស្រុកទេសូម្បីតែអ្នកក្រៅស្រុកក៏ពឹងពាក់ឲ្យអ្នកស្រីជួយផងដែរហើយពួកគេក៏ទទួលបានលទ្ធផលល្អប្រសើរតាមចិត្តចង់បានដែរ។ 

អ្នកស្រីបញ្ជាក់ថា រាលពេលថ្ងៃពីប្រលឹមទល់ព្រលប់ថ្ងៃខ្លះស្ទើររកពេលសម្រាកទទួលទានបាយស្ទើតែមិនបាន ហើយពេលវេលាទាបភ្លឺគឺជាពេលដែលអ្នកស្រីត្រូវធ្វើពិធីខាបអន្ទង ប្រសិទ្ធីឲ្យដល់អ្នកមានជំនឿផងដែរ។ ការប្រកាន់ត្រណម និងប្រព្រឹត្តិអំពើល្អក្នុងសង្គម ក៏បានក្លាយជាការស្រលាញ់រាប់អានពីមិត្តភ័ក្កិ សាច់ញាតិ និងអ្នកភូមិផងរបងជាមួយហើយនេះគឺជាគោលការសម្រាប់អ្នកស្រីប្រតិបត្តិតាម។

ប្រការបែបនេះគឺអ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យសាងកុសលសុំឲ្យតែទទួលបានសេចក្តីសុខព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹមក្មេងៗក្រីក្រកំព្រាខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្រ្គោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា។គួរបញ្ជាក់ដែរថាអាស័យដ្ឋានផ្ទះអ្នកគូ្រហ៊ីម ណាវីស្ថិតនៅភូមិ៣ ក្រុម៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយបងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទអ្នកគ្រូ០១២ ៦៥ ៩០ ១៧៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print