ដំណើរកម្សាន្តសម្រាប់រដូវរំហើយ នឹងសំបុត្រហោះហើររាប់ម៉ឺនសន្លឹក ដោយមិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីប្រមូសិនថ្មីចុងក្រោយបំផុតរបស់ខ្លួន ដើម្បីផ្តល់សំបុត្រហោះហើររាប់ម៉ឺនសន្លឹក ដែលមានតម្លៃត្រឹមតែ ០ (សូន្យ) ដុល្លារអាមេរិក សម្រាប់រាល់ផ្លូវហោះហើរទាំងអស់ ទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទីជើងហោះហើរពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាណូយ ផងដែរ។ 

គេអាចទទួលបានសំបុត្រហោះហើររបស់លោកអ្នកបាន អំឡុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា ឆ្នាំ២០១៩ នៅលើគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» នៅចន្លោះម៉ោង១២ថ្ងៃត្រង់ និងម៉ោង២រសៀល។ សំបុត្រហោះហើរក្នុងប្រមូសិននេះ មានប្រសិទ្ធិភាពសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិទាំងអស់របស់ Vietjet ពោលគឺរវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងសម្រាប់ផ្លូវហោះហើរនានាដែលត្រូវបានប្រតិបត្តិដោយក្រុមហ៊ុន Thai Vietjet។ សំបុត្រហោះហើរទាំងអស់ មានសុពលភាពសម្រាប់ការធ្វើដំណើរនៅចន្លោះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទី៣០ ខែមិថុនា ឆ្នាំ២០២០។ សំបុត្រហោះហើរក្នុងប្រមូសិនទាំងនេះ ក៏អាចរកបាននៅលើទំព័រ Facebook របស់ Vietjet ផងដែរ តាមរយៈ www.facebook.com/vietjetvietnam (ដោយគ្រាន់តែចុចលើប្រអប់ «Booking») ឬតាមរយៈលេខទូរស័ព្ទ +8419001886 និងការិយាល័យលក់សំបុត្រទាំងអស់។ ការទូទាត់ផ្សេងៗ អាចធ្វើឡើងយ៉ាងងាយស្រួល ជាមួយនឹងកាតឥណទាន និងឥណពន្ធអន្តរជាតិ។ 

សរទៈរដូវ ឬរដូវរំហើយ គឺជាឱកាសដ៏រ៉ូមែនទិក ជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នកទេសចរណ៍វ័យក្មេងក្នុងការធ្វើដំណើរ និងជាពេលក្នុងការទទួលយកបទពិសោធនូវទស្សនីយភាពដ៏ស្រស់ស្អាតនៃស្លឹកឈើចម្រុះពណ៌ ក៏ដូចជារីករាយជាមួយនឹងអាកាសធាតុដ៏គួរឲ្យពេញចិត្តក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ និងសាកល្បងអាហារដ៏ឈ្ងុយឆ្ងាញ់តាមដងវិថីនានា ក្នុងប្រទេសថៃ និងសិង្ហបុរី។ ជ្រើសរើសការហោះហើរពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាណូយ និងពីទីក្រុងហាណូយ ទៅកាន់គោលដៅជាច្រើន ទូទាំងអាស៊ី។ 

លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «Vietjet តែងតែមានបំណង នាំយកឱកាសរាប់លាន ក្នុងការហោះហើរដល់គ្រប់គ្នា ដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់អ្នកដំណើរ ត្រៀមបើកផ្លូវហោះហើរថ្មីៗជាច្រើន ជួយឲ្យដំណើរសន្សំសំចៃពេលនៃការប្តូរជើងហោះហើរ និងផ្តល់ឱកាសកាន់តែច្រើនដល់ពួកគាត់ក្នុងការទទួលបានបទពិសោធចំពោះគោលដៅធ្វើដំណើររបស់ខ្លួន»

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម្រាប់ប្រជាពលរដ្ឋ Vietjet តែងតែបើកផ្លូវហោះហើរថ្មីៗ ដើម្បីផ្តល់ឱកាសហោះហើរកាន់តែច្រើនបន្ថែមទៀត ក្នុងតម្លៃដ៏ស័ក្តិសមសម្រាប់គ្រប់គ្នា។ ជាមួយនឹងស្មារតីនៃការផ្តល់ «សុវត្ថិភាព សុភមង្គល តម្លៃសមរម្យ និងទៀងទាត់ពេលវេលា» ដែលជាតម្លៃស្នូលរបស់ខ្លួន ក្រុមហ៊ុនអាកាស ចរណ៍ Vietjet បង្កើតបទពិសោធនៃការធ្វើដំណើរប្រកបដោយការចងចាំសម្រាប់អ្នកដំណើរលើយន្តហោះថ្មី ជាមួយកៅអីអង្គុយដ៏មានផាសុខភាព ជម្រើសនៃអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ចំនួន៩មុខ បុគ្គលិករួសរាយរាក់ទាក់ ក៏ជាការផ្តល់ជូនសេវាដ៏គួរឲ្យទាក់ទាញ និងសេវាបន្ថែមជាច្រើនផ្សេងទៀត៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print