ខេត្តឧត្តរមានជ័យ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ម៉ែន ស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ បានចុះបង្រ្កាបករណីជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិសែនសុខ ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងនោះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ នាក់រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ថោង សាមិ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងជំនាញចាប់ឃាត់ខ្លួននោះមាន ឈ្មោះ ឆន.វី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។
លោកវរសេនីយ៍ឯក ថោង សាមិ បានបន្តថា ក្នុងការចុះបង្ក្រាបជនសង្ស័យខាងលើកម្លាំយើង បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ICE ចំនួន ០៦ កញ្ជប់ ស្មើរនឹង ១៤៤.៨៩ក្រាម ទូរស័ព្ទ០៤គ្រឿង .ម៉ូតូ០១គ្រឿង.ជព្ជាីងថ្លឺង០១.កាំភ្លើងកែឆ្នៃ០២ដើមនិងសំភារះប្រើប្រាស់វេចខ្ខប់មួយចំនួនទៀតផង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕ប៉ែន នួន