រថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខៅឯខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភេទ្យ ក៏បង្កការភ្ញាក់កាលពីវេលាម៉ោង០៩ និង៤០នាទីថ្ងៃពុធ ទី០៨ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកកន៎តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយនិងម៉ូតូមួយគ្រឿងម៉ាក អុិចសុិនទ័រ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ជិះគ្នាពីរនាក់ ធ្វេីដំណេីរស្របទិសគ្នា ពេញទំហឹងគៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងរីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯតៃកុងឡាន បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាល ខណ្ឌដង្កោ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print