ភ្នំពេញ៖យុវតីម្នាក់អាយុទើបតែ១៧ឆ្នាំម្នាក់បានរត់ចេញពីផ្ទះទៅរសនៅជាមួយសង្សាដែលជាកម្មករចិញ្ចឹមត្រីអស់រយៈពេលជិត២ខែហើយត្រូវបានឮដំណឹងថាលង់ទឹកស្រះចិញ្ចឹមត្រីស្លាប់ទាំងរាង្គកាយអាក្រាតរួចត្រូវបានគេដឹកតាមរថយន្តយកមកពេទ្យបង្អែកសម្តេចឪបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើកោសលវិច្ច័យទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១១នឹង០៥នាទីយប់ថ្ងៃទី០៨ខេតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកសម្តេចឪស្ថិតនៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឬស្សីកែវ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះពេជ្រលីហេងភេទស្រី អាយុ១៧ឆ្នាំស្នាក់នៅផ្ទះលេខ១៤៣ផ្លូវលំភូមិក្រោលគោ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។
ចំណែកកឯម្តាយជនរងគ្រោះមានឈ្មោះសួន ផល្លី ភេទស្រីអាយុ៥៥ឆ្នាំស្នាក់នៅផ្ទះលេខ១៤៣ផ្លូវលំភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។
សង្សារជនរងគ្រោះឈ្មោះអាពេជ្រអាយុ២២ឆ្នាំស្នាក់នៅកន្លែងធ្វើការចញ្ចឹមត្រីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
តាមសំដីម្តាយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុកូនស្រីរបស់គាត់ជាធម្មតាតែងតែជួយលក់ដូរគាត់រាល់ថ្ងៃទើបតែរយៈពេល២ខែនេះទេដែលកូនស្រីគាត់បានរត់ចេញពីផ្ទះទៅនៅជាមួយសង្សារនៅដែលនៅឯភូមិទួលត្រក សង្កាត់សំរោងខណ្ឌព្រែកព្នៅជាកន្លែងចញ្ចើមត្រីលុះពេលដែលកើតហេតុម៉ោងប្រហែលជា៤ជាងគាត់បានទទួលដំណឹងពីខាងបងប្អូននៅឯខេត្តព្រៃវែងថាកូនស្រីគាត់ត្រូវបានលង់ទឹកស្លាប់នៅក្នុងស្រះចិញ្ចឹមត្រីប៉ុន្តែគាត់មិនទាន់ជឿរនោះទេរហូតដល់ម៉ោង៧យប់ទើបមានមនុស្ស២ទៅ៣នាក់រួមជាមួយនឹងសង្សារកូនស្រីគាត់បានដឹកសពតាមរថយន្តកូរ៉េដឹកត្រីមកដល់មន្ទីរពេទ្យបង្អែកសម្តេចឪធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងអ្នកភូមិក្រោលគោនឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គីឡូម៉ែតលេខ៦ចុះមកដល់កន្លែងកើតហេតុ។
ប៉ុន្តែម្តាយជនរងគ្រោះមិនអស់ចិត្តថាហេតុអីបានជាកូនរបស់គាត់លង់ទឹកស្លាប់ទាំងមានសភាពអាក្រាតកាតយ៉ាងដូច្នេះ សង្ស័យថាជនរងគ្រោះត្រូវបានបុរសជាសង្សារំលោភហើយសម្លាប់រួចបោះចូលក្នុងទឹកស្រះ បន្ទាប់មកម្តាយបានស្នើឲ្យសមត្ថកិច្ចធ្វើកោសលវិច្ច័យទើបដឹងថា ជនរងគ្រោះពិតជាត្រូវបានរំលោភរួចសម្លាប់ចោលពិតប្រាកដមែន។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដំកលនៅឯវត្តទួលអស់លោកដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចំណែកបុរសជាសង្សារបាត់គេចខ្លួនបាត់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ធឿនព្រែកជ័យ