សមត្ថកិច្ចច្រកទ្វារព្រំដែន៤០០ ស្រុកសំឡូតផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ខណៈដំរីព្រៃ១ហ្វូងចុះប្រេងចូលបុកបំផ្លាញបារ៉ាស់ត្រួតពិនិត្យខ្មែរ និងថៃរាបដល់ដី

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​សមត្ថកិច្ចខ្មែរនិងថៃប្រចាំច្រកទ្វារព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបងឈមនិងច្រកទ្វារព្រំដែនបានមួង ស្រុកបររ៉ៃ ខេត្តតា្រត ប្រទេសថៃ ភ័យស្លន់ស្លោ និងបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ដើម្បីបង្អើលដំរីព្រៃ១ហ្វូងចុះប្រេងមានប្រមាណ២០ក្បាលឱ្យចូលដីថៃវិញខណៈដែលដំរីព្រៃទាំងនោះដើរចេញ ពីព្រៃក្នុងទឹកដីថៃចូលអុកឡុកបុកបំផ្លាញបារ៉ាស់ត្រួតពិនិត្យរបស់សមត្ថកិច្ចខ្មែរនិងថៃបាក់រាបដល់ដីនៅចំណុចច្រកទ្វារព្រំដែន៤០០កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែតុលា​ឆ្នាំ២០១៩។

នាយប៉ុស្ថិ៍នគរបាលការពារព្រំដែនប្រចាំច្រកទ្វារ៤០០ លោក ម៉ី ណាន់ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងសត្វដំរីស្រែកដើរចេញពីដីថៃសមត្ថកិច្ចថៃនិងសមត្ថកិច្ចខ្មែរឈរជើងនៅច្រកទ្វារទាំងសង ខាងក៏នាំគ្នារត់គេចពីហ្វូងដំរីខណៈដែលសមត្ថកិច្ចទាំង២ភាគីដេកលង់លក់។ ដំរីព្រៃទាំងនោះក៏បានបុកបារ៉ាស់ខ្មែរនិងថៃដួលរាបដល់ដី និងដើរឆ្លងដែនចូលដីខ្មែរអុកឡុកប្រមាណ២ម៉ោង សមត្ថកិច្ចមានការភ័យខ្លាចក្រែងដំរីទាំងនោះដើរចូលអចូលបំផ្លាញទ្រព្យសមត្បត្តិនិងផលដំណាំក៏ដូចអាយុជីវិតរបស់អ្នកភូមិដោយប្រការណាមួយ ក៏បានសម្រេចផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ទើបហ្វូងដំរីព្រៃទាំងនោះដើរឆ្លងដែនចូលទឹកដីថៃវិញ។

លោកនាយប៉ុស្ថិ៍ប្រាប់ឱ្យដឹងទៀតថា ក្នុងចំណោមហ្វួងដំរីព្រៃប្រមាណ២០ក្បាលមានដំរី១ក្បាលធំជាងគេចុះប្រេងធ្លាប់បង្ករបួសស្នាមជនជាតិថៃ២នាក់ប្តីប្រពន្ធបណ្តាលឱ្យរងបួស។ហ្វូងដំរីទាំងនោះបានមករស់នៅក្នុងដីព្រៃទឹកដីថៃក្បែរព្រំដែនរវាងកម្ពុជានិងថៃជិត១ខែមកហើយនិងមិនទាន់ទៅណាឆ្ងាយពីតំបន់ច្រកទ្វារព្រំដែន៤០០ឈមនិងច្រកទ្វារបានមួងនោះឡើយទេ។សមត្ថកិច្ចថៃក៏ដូចជាក្រុមអភិរក្សសត្វព្រៃថៃបាន ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដីថៃឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហ្វូងសត្វដំរីព្រៃ ដើម្បីចៀសវាងកុំឱ្យគ្រោះថ្នាក់ជាយថាហេតុអាក្រក់ណាមួយបង្កដោយហ្វូងសត្វដំរីព្រៃ។ បច្ចុប្បន្នសមត្ថកិច្ចថៃ និងក្រុមអភិរក្សសត្វព្រៃថៃកំពុងតាមដានហ្វូងដំរំព្រៃក្រែងចូលទៅអុកឡុកដល់អ្នកភូមិស្រុកថៃ ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print