មេដឹកនាំកោះហុងកុងធ្វើសន្និសីទកាសែត ក្រោយការធ្វើបាតុកម្ម​ ក្លាយជាហិង្សា

ចែករំលែក៖

កោះហុងកុង៖ មេដឹកនាំកោះហុងកុង បានប្រកាសនៅក្នុងសន្និសីទកាសែត​ថា ៖រដ្ឋាភិបាលហុងកុង នឹងប្រកាសអាសន្ន ​ហើយចេញច្បាប់ថ្មី​ដើម្បីទប់ស្កាត់ស្ថានភាព​បាតុកម្មកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ​។ កម្លាំងយោធាចិន​ អាចចូលអន្តរាគមន៍​ បើស្ថានការណ៍នៅហុងកុងអាក្រក់ខ្លាំងជាងនេះ ។
លោកស្រី Carrie Lam នៅថ្ងៃទី៨ ខែតុលា បានព្រមានថា៖ កម្លាំងយោធា​របស់ចិន​អាច​នឹងចូលអន្តរាគមន៍ បើសិន​ការបះបោរ​ដើម្បីកែទម្រង់លទ្ធិប្រជាធិបតេយ្យ​ ដែលធ្វើឲ្យរំជើបរំជួល​រយៈពេលជាង​៤ខែកន្លងមកនៅហុងកុង «ក្លាយជាអាក្រក់»ជាងនេះ ។ ប៉ុន្តែ​ទោះបីយ៉ាងណា រដ្ឋាភិបាលហុងកុង​នៅតែសង្ឃឹមលើការដោះស្រាយវិបត្តិនេះដោយខ្លួនឯងដដែល ។

លោកស្រីLam ក៏បានផ្តាំផ្ញើទៅក្រុមអ្នករិះគន់បរទេស​ ឲ្យទទួលស្គាល់ថា បាតុកម្មរយៈពេល៤ខែ​ ដែលជួនកាល​​ផ្ទុះឡើងនូវអំពើហិង្សានោះលែងជា «ចលនា​សន្តិភាពដើម្បីលទ្ធិប្រជាធិបតេយ្យ»​ ទៀតហើយ ។

លោកស្រីបានថ្លែងថា ការស្វែងរកកិច្ចអន្តរាគមន៍​ពីប្រទេសចិន គឺអនុវត្តតាម​រដ្ឋធម្មនុញ្ញរបស់ហុងកុង ប៉ុន្តែលោកស្រី​ Lam​ មិនចង់ធ្វើអ្វីដែល​តម្រូវឲ្យធ្វើយ៉ាងដូច្នោះឡើយ ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Lam បានថ្លែងថា «ខ្ញុំនៅតែមានអារម្មណ៍​មុតមាំថា យើងអាចស្វែងរកដំណោះស្រាយ​ដោយខ្លួនឯងផ្ទាល់ ។ នោះ ក៏ជាជំហររបស់រដ្ឋាភិបាលកណ្តាល​ផងដែរ ដែលហុងកុង គួរតែដោះស្រាយបញ្ហាដោយខ្លួនឯង ។ ប៉ុន្តែ បើស្ថានភាពកាន់តែយ៉ាប់យ៉ឺននោះ គ្មានជំរើសណាអាចត្រូវបានបដិសេធចោលឡើយ នូវជម្រើសអន្តរាគមន៍​ពីយោធាចិន ។ យើងក៏នៅមានឱកាសយ៉ាងហោចណាស់មួយទៀតដែរ សម្រាប់ហុងកុង” ៕ ដោយ៖ មែវ សាធី

...

Protesters react after police fired tear gas during a rally against a controversial extradition law proposal outside the government headquarters in Hong Kong on June 12, 2019. – Violent clashes broke out in Hong Kong on June 12 as police tried to stop protesters storming the city’s parliament, while tens of thousands of people blocked key arteries in a show of strength against government plans to allow extraditions to China. (Photo by Anthony WALLACE / AFP) (Photo credit should read ANTHONY WALLACE/AFP/Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print