ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជា ពលរដ្ឋចាប់ប្រគល់ជូននគរបាលបន្ទា ប់ពីរូបគេឆ្កិះសោផ្ទះប្រជាពល រដ្ឋបំណងលួចយកម៉ូតូតែត្រូវអ្នកជិ តខាងឃេីញតាមកាមេរ៉ាសុវត្តិភាពចា ប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែតុលានេះ នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ នឹម រី ហៅប៊ិច ភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិ ចោមចៅ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំខ្ លែង ឃុំ ព្រៃ ស្លឹកស្រុកទ្រាំខេត្ត តាកែវ ។
ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ ទា សុថា ភេទប្រុស អាយុ៤៩ រស់នៅភូមិព្រៃព្រីងខាងជើង ២សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងអ្នកចូលរួមឃាត់ជនសង្ស័យ ឈ្មោះ ឯក រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្ រោះជាម្ចាស់ផ្ទះបាននិយាយប្ រាប់ថា នៅមុនពេលកើតហេតុ មេការផ្ទះជួលខាងលើបានឃើញ ជនសង្ស័យចូលផ្ទះជួលបម្រុង លួចយកម៉ូតូគាត់បានបញ្ជាក់ ប្រាប់ថា ផ្ទះជួលរបស់គាត់មានរបង និងចាក់សោត្រឹមត្រូវ ។ បន្ទាប់មកបានឃាត់ជនសង្ស័យ រួចប្តឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ និងយកទៅសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី៣ ភ្លាមៗផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរ ដោយជនសង្ស័យបានបដិសេធន៍ថា គាត់មិនបានចូលលួច អីវ៉ាន់ និងម៉ូតូផ្ទះកើតហេតុនោះទេ ដោយមកលេងមិត្តភក្តិឈ្មោះ អារាជ នៅផ្ទះខាងលើ ចំណែកឯម្ចាស់ផ្ទះគាត់បានបញ្ ជាក់ប្រាប់ថា ឈ្មោះម្នាក់ដែលជាមិត្តភក្ដិ ជនសង្ស័យមិនដែលមាននៅផ្ទះ ជួលខាងលើនោះឡើយ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះជាម្ចា ស់ផ្ទះបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បា នកសាងបញ្ជូនទៅផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕សុខាសែនជ័យ
ReplyForward
|