អង្គការសហប្រជាជាតិ​គ្មានប្រាក់ខែបើកឲ្យបុគ្គលិក ចាប់ពីខែវិច្ឆិកាខាងមុខនេះ

ចែករំលែក៖

បណ្តាប្រទេស​ ជាសមាជិកដែលត្រូវបង់ឲ្យអង្គការសហប្រជាជាតិនៅតែបន្តជំពាក់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការរបស់ស្ថាប័នកំពូលអន្តរជាតិមួយនេះ ។ ដូច្នេះចាប់ពីខែវិច្ឆិកានេះទៅ​ អង្គការសហប្រជាជាតិ នឹងមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិកនោះឡើយ ។

លោក Antonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែង​ កាលពីថ្ងៃទី៨ ខែតុលា ថា អង្គការសហប្រជាជាតិ (UN) កំពុងប្រឈមនឹងឱនភាពថវិកា ចំនួន២៣០លានដុល្លារអាមេរិក ហើយអាចនឹងអស់ប្រាក់ នៅចុងខែតុលា នេះ។ នេះបើយោងតាមសារព័ត៌មានអារ៉ាប់ ចេញផ្សាយ នៅថ្ងៃទី៨ ខែតុលា នេះ។

នៅក្នុងលិខិតមួយ សម្រាប់បុគ្គលិក ចំនួន ៣៧.០០០ នាក់ នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ហើយទទួលបានដោយ AFP បានឲ្យដឹងថា លោក Guterresបាននិយាយថា “វិធានការបញ្ឈប់គម្លាតបន្ថែមទៀត” ដែលមិនបានបញ្ជាក់ច្បាស់ នឹងត្រូវធ្វើឡើង ដើម្បីធានាថា ប្រាក់ខែ និងសិទ្ធិត្រូវទទួល។

ដើម្បីកាត់បន្ថយនូវការចំណាយទាំងនេះ លោក Guterresបានលើកឡើង អំពីការពន្យារពេលសន្និសីទ និងការប្រជុំ ហើយក៏កាត់បន្ថយសេវាកម្មនានាផងដែរ។ ជាមួយគ្នានេះដែរ ក៏មានការរឹតបន្តឹងលើការធ្វើដំណើរជាផ្លូវការទៅលើសកម្មភាពចាំបាច់ និងចាត់វិធានការ ដើម្បីសន្សំសំចៃថវិកាថែមទៀងផង។

មន្ត្រី UN ម្នាក់ បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា លោក Guterresបានស្នើសុំប្រទេសជាសមាជិក កាលពីដើមឆ្នាំនេះ ដើម្បីចូលរួមវិភាគទានជួយដល់ស្ថាប័នពិភពលោកមួយនេះ ដើម្បីដោះស្រាយបញ្ហាលំហូរសាច់ប្រាក់ ប៉ុន្តែប្រទេសទាំងនោះ បានបដិសេធ។

លោក Guterresអគ្គលេខាធិការ UN  បានបញ្ជាក់ថា ការទទួលខុសត្រូវចុងក្រោយបំផុត សម្រាប់ហិរញ្ញវត្ថុរបស់យើង គឺពឹងផ្អែកទៅលើរដ្ឋជាសមាជិកទាំងអស់។

បើយោងតាមសារព័ត៌មានអារ៉ាប់ បានឲ្យដឹងទៀតថា អង្គការសហប្រជាជាតិ បានចំណាយថវិកា សម្រាប់ឆ្នាំ ២០១៨-២០១៩ ដោយមិនបានរាប់បញ្ចូលទៅលើការចំណាយសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព មានចំនួនជិត៥,៤ពាន់លានដុល្លារ ក្នុងនោះសហរដ្ឋអាមេរិកបានចូលរួមវិភាគទាន ចំនួន២២ភាគរយផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print