ភាពយន្តដ៏ល្បី « Gemini Man » ចាក់បញ្ចាំងនៅកម្ពុជាហើយ!

ចែករំលែក៖


ភ្នំពេញ៖ Gemini Man ដែលជាបែបបាញ់ប្រហារដ៏ល្បីល្បាញសម្ដែងដោយតារាល្បីឈ្មោះ Will Smith និងកំពុងចរាចរពាសពេញពិភពលោកបានប្រកាសចាក់បញ្ចាំងនៅប្រទេស កម្ពុជាហើយ។ ការប្រកាសចាក់បញ្ចាំងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែតុលានេះនៅរោង ភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON 1 ដោយមានវត្តមានអ្នកគាំទ្រជាច្រើនចូលរួម អបអរសាទរ ព្រមទាំងមានការបង្ហាញនូវក្បាច់រាំង និងជួបសំណេះសំណាលជាមួយអ្នកជំនាញជាច្រើន ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីទស្សនាភាពយន្ត « Gemini Man » រួច ទស្សនិកជនជាច្រើនលាន់មាត់សរសើរពីស្នាដៃសម្តែងរបស់លោក Will Smith ដែលជាតួឯកប្រុសនៅក្នុងរឿងនេះ ។
Will Smith បានសម្តែងជាតួអង្គឈ្មោះ Henry Brogan ដែលជាជើងខ្លាំងផ្នែកកងកម្លាំងលប បាញ់ពិសេសបានក្លាយជាឃាតករសម្ងាត់របស់អង្គភាពរដ្ឋាភិបាល ។ ភាពយន្តនេះផងដែរត្រូវបានអ្នកដឹកនាំដោយម្ចាស់ពានរង្វាន់ Academy Award ដែលមានឈ្មោះថា លោក Ang Lee និងមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដូចជា អ្នកនាង Mary Elizabeth Winstead សម្តែងជាតួអង្គភ្នាក់ងារ DIA ឈ្មោះ Danny Zakarewski ដែលត្រូវបានបញ្ជូនឱ្យទៅឃ្លាំមើល Henry ។ ម្ចាស់ពានរង្វាន់ Golden Globe លោក Cive Owen រួមជាតារាល្បីៗជាច្រើនរូបទៀត ។
ភាពយន្ត « Gemini Man » ត្រូវបានផលិតឡើងដើម្បីឱ្យទស្សនិកជនទទួលបាននូវបទពិសោធ បច្ចេកវិទ្យា Visual Effects ថ្មីដែលមិនធ្លាប់មានពីមុនមក ។ លោក Ang Lee និងអ្នកដឹកនាំផ្នែកថត លោក Dion Beebe បានផលិតរូបភាពដ៏រលូន ដោយបានថតក្នុងកម្រិត ១២០ ហ្រ្វេម ក្នុងមួយវិនាទី ដែលធ្វើឱ្យរូបភាពគ្រប់ឈុតគ្រប់ឆាករលូន ឥតទាក់ ត្រជាក់ភ្នែកជាងភាពយន្តទូទៅ ដែលថតត្រឹមកម្រិត ២៤ ហ្រ្វេម ក្នុងមួយវិនាទីប៉ុណ្ណោះ ។ អ្នកនិយមទស្សនាភាពយន្តទាំងអស់អាចទស្សនា ភាពយន្ត « Gemini Man » បានគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១០ ខែ តុលា នេះតទៅ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print