នាយឧត្តមសេនីយ៍ មាស សាវ៉ន ៖ ចង់ឱ្យកម្ពុជាក្លាយជាទឹកដី​សុវណ្ណភូមិ ស្ថិតក្នុងកោះសន្តិភាពដូចអតីតកាល

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បញ្ជាក់យ៉ាច្បាស់ថា៖ កាលពីសម័យសង្គមរាស្រ្តនិយម ពីដេីមទសវត្សរ៍ទី ៥០ ដល់ដេីមខែ មីនា ឆ្មាំ១៩៧០ កម្ពុជាក្លាយជាទឹកដី សុវណ្ណភូមិ ស្ថិតក្នុងកោះសន្តិភាព ដែលសឹង្ហបូរី ជាមិត្តក៏ខ្ចីយន្តព្រះរាជាណាចក្រកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសផ្សេងៗ ទៀតផង ។

ការលេីកឡេីងរបស់នាយឧត្តមសេនីយ៍មាសសាវ៉នក្នុងពិធីផ្សព្វ ផ្សាយសភាពការណ៍ថ្មីៗ ឆមាសទី២ ឆ្នាំ២០១៩ នៅបព្ជាាការ ដ្ឋានអង្គរក្ស កាលពីថ្ងៃសុក្រ ១២កើត ខែអស្សជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩  ។

នាយឧត្តមសេនីយ៍ បន្តទៀតថា : នេះជាកត្តាកេីតឡេីងពីសុខសន្តិភាព ស្ថិរភាព សង្គមដែលយេីងត្រូវយកគំរូតាម ទោះក្នុងកាលៈទេសៈណាក៏ដោយ(ខ.ភ.ម) ត្រូវគោរពបទបញ្ជា ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យភាព បូរណរភាពទឹកដី ឱយខាងតែបាន ការពារជាតិ សាសនា ព្រះមហាក្សត្យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាានាបតី តេជោ ហ៊ុន សែន ជាប្រមុខ ធ្វេីឱយព្រះរាជាណា ចក្រកម្ពុជា កំពុងមានការអភិវឌ្ឍន៍ លេីគ្រប់វិស័យ ។ ទោះបីក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ​ត្រូវតែប្តូរផ្តាច់ មិនត្រូវបណ្តែតបណ្តោយ​អោយនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព​ ដែលកំពុងកើតមាននៅកម្ពុជា បានឡើយ ។

លោកអគ្គនាយក អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារ ជាតិបព្ជាាក់យ៉ាងច្បាស់ ពីទោសទណ្ឌរបស់ក្រុមក្បត់ជាតិ ទណ្ឌិ ត សម រង្សី តាំងពីជំនាន់ឪពុកសម សារី រហូត មកដល់កូន ជាសារជាតិក្បត់ ពិសពុល​បំផុត ។ អស់លោកនាយទា ហាន នាយ ទាហានរង ពលទាហាន ត្រូវត្រងត្រាប់ស្តាប់ឱយបាននិងបក ស្រាយ​ជូនអ្នកមិនបានចូលរួម ក៏ដូចជា បងប្អូនកូនក្មួយ យល់ ដឹងនិងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱយចំគោលដៅ ។

មិនត្រូវជឿតាមការញុះញង់ របស់ក្រុមក្បត់ជាតិទាំងនោះ វាយបកទៅវិញរាល់សង្គ្រាមចិត្តសាស្ត្រ នានានាំឱយជាតិធ្លាក់ ទៅក្នុងសង្គ្រាមដូចកាលពីអតីតកាល ។ ដូចបច្ចុប្បន្ន សង្គ្រាមកំពុងឆាបឆេះ ក្នុងប្រទេសមួយ ចំនួន ក្នុងពិភពអារ៉ាប់ ធ្វេីឱយប្រទេសខ្លះ ក្លាយជាសោកនាដកម្ម ញុាំញីគ្មានទីបព្ចាប់ឃេីញតែទឹកភ្នែកនិរាស្ត្រព្រាត់បា្រស់ ប្រជាជន យេីងធ្លាប់ឆ្លងកាត់អស់រយះពេលជិតបីទសវត្សរ៍កន្លងមក ។

ជំនាន់យេីង និងកូនចៅត្រូវទប់ស្កាត់ឱយខាងតែបាន ដេីម្បីកុំឱយជំនាន់ក្រោយ មានការសោកស្តាយ ៕ សុខដុម      

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print