វិភាគ ៖ អ្វីទៅបដិវត្តន៍និទាឃរដូវ ឬហៅថាបដិវត្តន៍ផ្កាម្លិះ​?

ចែករំលែក៖

ស៊ីរីជាប្រទេសចុងក្រោយបង្អស់ ដែលរងឥទ្ធិពលនៃពីបដិវត្តន៍និទាឃរដូវ ឬហៅថាបដិវត្តន៍ផ្កាម្លិះ​ដែលចាប់ផ្តើមឡើងនៅក្នុងប្រទេសទុយណេស៊ី ហើយរាលដាលជាច្រើនប្រទេសនៅក្នុងតំបន់ ក្នុងនោះមានស៊ីរីផងដែរ ។ នៅពេលនេះតួកគី បានចាប់ផ្តើម យុទ្ធនាការសន្តិភាព និទាឃរដូវ ដែលជាសកម្មភាព បញ្ចប់បដិវត្តន៍និទាឃ​រដូវ ។

កម្លាំងទាហានតួកគី បាន បើកការវាយប្រហារទៅលើទីតាំង ​១៨១ កន្លែងនៅក្នុងទឹកដីប្រទេសស៊ីរី​។ ​ការវាយប្រហារសំដៅទៅលើទីតាំងកម្លាំងទាហានក្រុមជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ។​យុទ្ធនាការវាយប្រហារខាង​លើ របស់តួកគីមានឈ្មោះថា ​«និទាឃរដូវនៃសន្តិភាព» ។

សារព័ត៌មាន​ TASS ​របស់រុស្ស៊ី នៅព្រឹកថ្ងៃទី ១០ខែតុលា​បាន ដកស្រង់សំដី មេបញ្ជាការកងទ័ពតួកគី បញ្ជាក់​ថា  កម្លាំងទាហានបានបើកការវាយប្រហារដោយរ៉ុក្កែត ទៅលើទីតាំង​១៨១ កន្លែង នៅក្នុងទឹកដីស៊ីរី​ ។ទីតាំងទាំងនោះ ត្រូវបានតួកគីចាត់ទុកថាជា កន្លែងលាក់ខ្លួនក្រុមភេរវកម្ម​។ 

គៅលដៅនៃការវាយប្រហារ គឺស្ថិតនៅទីក្រុង​ Qamishli ​ស្រុក Ras Al Ayn ​និងតំបន់ជនបទ Hasaka ​ដែលជាដំបន់គ្រប់គ្រងដោយ ក្រុមជនជាតិឃឺដ​។

តាមការលើកឡើងរបស់អង្គការ​សិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ថា  មានពលរដ្ឋស្លូតត្រង់ ១៥នាក់ស្លាប់ និងជាង​៤០នាក់រងរបួស​នៅក្នុងការវាយប្រហារខាងលើ​។

ក្រោយការវាយប្រហារតាមដែនអាកាស តួកគីបានចាប់ផ្តើម ប្រើប្រាស់កម្លាំងទាហានថ្មើជើងវិញម្តង​។​ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាព​វាយប្រហាររបស់ប្រទេសតួកគី​ ដោយចាត់ទុកថា​នោះជាសកម្មភាពដើរផ្ទុយពីការចង់បានរបស់សហគមន៍អន្តរជាតិ​។

ក្រសួងការពារជាតិតួកគី​ បានប្រកាស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ថា កម្លាំងប្រតិបត្តិការ​សន្តិភាព​និទាឃរដូវ ​បានចាប់ផ្តើមធ្វើសង្រ្គាម ​ប្រឆាំង​នឹងក្រុមឧទ្ទាម PKK/YPG និងក្រុម Daesh ស្ថិតនៅភាគឦសាន នៃប្រទេសស៊ីរី។ រហូតមកដល់ពេលនេះ កងកម្លាំងតួកគី បានឆ្លងដែន នៃប្រទេសស៊ីរី ​ចូល​តាមច្រក​ភាគខាងជើង នៃប្រទេសនេះ។

យន្តហោះចម្បាំង​របស់តួកគី​ បានវាយប្រហារ​ទីក្រុងនានា​ យ៉ាងហោចណាស់​ចំនួន៤​ ស្ថិតនៅក្នុងខេត្ត Hasakah និងទីក្រុងចំនួនពីរ ស្ថិត​ក្នុងខេត្ត Raqqa នៃប្រទេសស៊ីរី។ លើសពីនេះទៀត យន្តហោះ​ចម្បាំង​តួកគី ​នៅវាយប្រហារ​បំផ្លាញ​ទីតាំងផ្គត់ផ្គង់អគ្គិសនី និងទីតាំងផ្គត់ផ្គង់ទឹក ជាពិសេស​បំផ្លាញទំនប់ទឹក​ នាភាគខាងជើង​ នៃទីក្រុង Al-Malikiyah ផងដែរ ។

តួកគី ​បានចាត់ទុកកងកម្លាំងជនជាតិឃឺដ ​នៅ​ក្នុងប្រទេសស៊ីរី​ថា ជា​ផ្នែកមួយ នៃកងកម្លាំងបន្ថែម​របស់គណបក្សពលករឃឺដ (PKK) ​ដែលតួកគីចាំបាច់ត្រូវកម្ទេចចោល។ ទីក្រុងអង់ការ៉ា​ បានចាត់ទុកក្រុមនេះ ជាពួកភេរវករ។ អង្គភាពការពារ​ប្រជាជន (YPG) ជាស្លាកប្រដាប់អាវុធ​របស់គណបក្សនេះ។

សូមបញ្ជាក់ថា បន្ទាប់ពី​ការវាយប្រហារ​ពីលើដែនអាកាស និងកាំភ្លើងធំ​ទៅលើទីតាំង​ក្រុមជីវពល​ជនជាតិ​ឃឺដ នោះមក រហូតមកដល់ពេលនេះ ទាហានតួកគី​ បានចាប់ផ្តើម​ដំណាក់​កាលថ្មីមួយទៀត គឺ «ប្រតិបត្តិការសន្តិភាពនិទាឃរដូវ» ។ តួកគី បានតម្រង់ ទិស​ប្រតិបត្តិការយោធា ​នៅភាគខាងជើង នៃ​ប្រទេស​ស៊ីរី ដែលហែកហួរគ្នា ដោយសារសង្គ្រាម។

ពិភពលោកអំពាវនាវឲ្យរក្សាការអត់ធ្មត់  ក្រោយតួកគីវាយប្រហារជនជាតិឃឺដ

យុទ្ធនាការវាយប្រហារ ទៅលើប្រទេសស៊ីរី របស់តួកគី ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរសហគមន៍អន្តរ​ជាតិ ។ នៅថ្ងៃទី​១០ខែតុលា​នេះ អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយស្តីពី សកម្មភាពយោធារបស់តួកគី ។

ប្រទេសនៅជុំវិញពិភបលោក បានថ្កោលទោសយ៉ាងខ្លាំង ដល់ សកម្មភាពយោធាខាងលើ ។ ពេលថ្មីៗ​ប្រទេស អូស្ត្រាលី អារ៉ាប៊ី សាអូឌីត និងប្រទេសតំបន់អាស៊ី​បានថ្កោលទោសយ៉ាងខ្លាំង​។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសយ៉ាងខ្លាងចំពោះការវាយលុករបស់តួកគី ប្រឆាំងនឹងកងកម្លាំង​ឃឺដ នៅភាគខាងជើង នៃប្រទេសស៊រី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចាត់ទុកថា នេះ គឺជាការឈ្លាពានខាងយោធារបស់ប្រទេសតួកគេទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។

ក្រសួងការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត​ បានថ្លែងទៀតថា ប្រតិបត្ដិការយោធាទៅលើតំបន់​ភាគ​ខាងជើង នៃប្រទេសស៊ីរី ប្រឆាំងនឹងក្រុមឃឺដនេះ គឺជាការគំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់ និង បំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Daesh ។ ការវាយប្រហារនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើចំពោះឯកភាព ឯករាជភាព និងអធិបតេយ្យភាព នៃទឹកដីស៊ីរី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឲ្យមានការថ្កោលទោសជាលក្ខណៈអន្ដរជាតិជុំវិញការសកម្មភាពយោធារបស់ប្រទេសតួកគី។

ជាមួយគ្នានេះដែរ ប្រទេសអារ៉ាប់រួម (UAE) និងប្រទេសបារ៉ែន ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រកាសធ្វើសង្គ្រាមរបស់តួកគី នៅភាគខាងជើង នៃប្រទេសស៊ីរី។ ប្រទែសអារ៉ាប់ទាំងនេះ បានស្នើឲ្យមានការគាំទ្រនូវការអំពាវនាឲ្យមានកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាអារ៉ាប់ ដើម្បីប្រឆាំងនឹងការឈ្លានពាន​របស់​តួកគីទៅលើប្រទេសស៊ីរី។

កម្លាំងយោធា​របស់ប្រទេសតួកគី​ បានចាប់ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ពួកឧទ្ទាម ស្ថិតនៅភាគខាងជើង នៃ​ប្រទេសស៊ីរី។ ក្រសួងការពារជាតិតួកគី ​បានហៅសមរភូមិនេះ  ជា «ប្រតិបត្តិការ​សន្តិភាពនិទាឃរដូវ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print