លុយរបស់ខ្លួន​សោះ​ ត្រូវដេកដេីរកេីតទុក្ខ​ថែមទាំងរងនូងអំពេី​ហិង្សាពីកូនបំណុល​ទៀត គប់វាយទាត់ធាក់​ឡើងទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចតែងលើកនូវឃ្លាមួយថា «ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់​នោះទេ ឱ្យតែអ្នកមាន​ផែន​ការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរ​លុយដែលអ្នកខ្ចី ទៅជាដើម​ទុន​ សម្រាប់លូតលាស់ទៅ​មុខ ហើយ កុំភ្លេចសងគេវិញ ដូចកាលមកខ្ចី »។

ផ្ទុយទៅវិញ​នៅពេលនេះ មានរឿង​ហួស​ចិត្ត​ ខណៈ​កូនបំណុល​បានប្រើវត្ថុរឹង គប់​ និង​ ប្រើ​ហិង្សា​វាយទាត់ធាក់ទៅលេី​ម្ចាស់​បំណុល ដែលបានឲ្យខ្ចីលុយ ហើយត្រូវចំណាយទាំងកម្លាំង​កាយ​ និងពេលវេលាធ្វេីដំណើរពីឆ្ងាយ​មក​ទារ​យកលុយរបស់ខ្លួន​ចំនួន​១ពាន់ដុល្លារ​វិញ ។

ដូចឃើញនៅក្នុងរូបភាពខាងក្រោមនេះ​ជាក់ស្តែង ត្រូវបានប្រភព​​ភ័ព៌មានអោយដឹងថា​ ស្ត្រីជាថៅកែហាងបាយ និងគុយទាវ យីហោ” អ៊ូរីករាយ” ត្រូវបានកម្លាំងនគរបាលខណ្ឌ​ព្រែកព្នៅចាប់ឃាត់ខ្លួនចាត់ការតាមនីតិវិធី ខណៈស្រ្តីជាម្ចាស់បំណុលបានមកទារលុយវិញ ដែលជនដៃ​ដល់​ជំពាក់ចំនួន១ពាន់ដុល្លារមិនព្រមសង ក៏កើតមានទំនាស់ពាក្យសំដីគ្នា រហូតស្ត្រីជាថៅកែហាង(ជនដៃដល់)បានយកកំប៉ុងដាក់​ ស្លាប​ព្រាសម និងចង្កឹះ បានគប់ទៅលើម្ចាស់​បំណុល ថែមទាំងវាយទាត់ធាក់ទៅលើនារីជាម្ចាស់បំណុលឡើងទ្រាមខ្លួន និងទទួល​បាន ភាពអាម៉ាស់ទៀត ។

ករណីហិង្សាខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុច​ហាងបាយនិងគុយទាវមួយកន្លែងយីហោ”អ៊ូរីករាយ” តាមបណ្តោយមហាវិថីឈ្នះឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print