ឆក់យកកាបូបបានសម្រេច តែចុងក្រោយគេវ៉ៃឡើងហើមមុខ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្មេងស្ទាវ២នាក់ ត្រូវបាននគរបាល សង្កាត់ជ្រាវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានឆក់កាបូបបានសម្រេចរួមមក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទីនៅចំណុច ខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាតជ្រាវ ក្រុងសៀមរាប។

      សមត្ថកិច្ចបានអោយដឹងថា  ជនសង្ស័យ១ឈ្មោះ ហេង ភៈរុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

   ២. ឈ្មោះ គីម លឿង  ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។  ករណី (ឆក់កាបូប)បង្កឡើងដោយជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងកុងទ័រ ដែលមានលេខតួលេខនិងលេខម៉ាស៊ីន ៥៤០៤៩០១  បានធ្វើសកម្មភាពឆក់កាបូបប្រាក់ពណ៌ផ្កាឈូក ពីជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្នុងកាបូបមា ន  ១. ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ។២. ទូរសព្ទម៉ាក oppo  A71k ។៣. ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ ។៤. កងដៃ ផ្លាកទីន ចំនួន ០២កង ។ ៥.ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។

    សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីរបាន ធ្វើសកម្មភាព រួច ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី ក្នុងភូមិខាងលើ ហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ  លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប  ម៉ូតូរបស់ជនសង្ស័យបានរលត់ ត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង ប្រជាពលរដ្ឋ នៅក្បែរនោះចាប់បានតែម្ដង។

 ជនសង្ស័យបានសារភាពថាខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះពិត​មែន រីឯជនសង្ស័យឈ្មោះហេង ភៈរុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤.០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដោយសមត្ថកិច្ចក៏បានទទួលបណ្តឹងពីជនរងគ្រោះរួចផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកសាងសំណុំរឿង តាមនីតិវិធីបញ្ជូន ទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print