ស្វែងយល់ពីកម្លាំងទាហាន ជើងគោក ជើងអាកាស និងជើងទឹក តួកគី ពេលចាប់ផ្តើមធ្វើសង្គ្រាមនៅស៊ីរី

ចែករំលែក៖

ប្រទេសតួកគី៖ ក្នុងពេលដែលតួកគីចាប់ផ្តើមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី វាយប្រហារទៅលើក្រុមជនជាតិឃឺដ ក្រោយអាមេរិក ដកទ័ព ។ មនុស្សជាច្រើនជុំវិញពិភពលោក ពិតជាចង់ដឹងថា តើ តួកគី មានកម្លាំងទាហាន ខ្លាំងប៉ុណ្ណា និងអាវុធទំនើបៗ ច្រើនប៉ុណ្ណា?
កម្លាំងទាហាន តួកគី មានយន្តហោះចម្បាំង គ្រប់ប្រភេទ​១ពាន់គ្រឿង រថក្រោះ​៣ពាន់គ្រឿង នាវាចម្បាំង​១៩៤គ្រឿង ។ តួកគីឈរលំដាប់ទី​៩នៅលើពិភពលោក ពីកម្លាំងយោធានិងអាវុធខ្លាំងបំផុត​។
តាមសារព័ត៌មាន​ Global Fire Power ​កម្លាំងទាហានតួកគី មានទាហានសរុប​៤១២.៦៩១នាក់ ឈរលំដាប់ទី​១៤លើពិភពលោកពីចំនួនទាហាន​។ ក្រៅពីនេះនៅមានទាហានបម្រុង ៣៧៨ពាន់នាក់ទៀតដែលបានឆ្លងកាត់ការហ្វឹកហាត់រយៈពេល​១២ខែ។
កម្លាំងទាហានជើងកោគតួកគី មានរថក្រោះ​៣២០០គ្រឿង​ ភាគច្រើនទិញពីអាល្លឺម៉ង់ អាមេរិក ។ ក្រៅពីនេះនៅមានរថពាសដែក ៩៥០០គ្រឿង​ ភាគច្រើនផលិតនៅក្នុងប្រទេស និងទិញពីអាមេរិក រុស្ស៊ី​។ ក្រៅពីនេះនៅមានកម្លាំងកាំភ្លើងធំ រ៉ុក្កែត​ ក្នុងនោះមាន រ៉ុក្កែត T-300 ទិញពីប្រទេសចិន​។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះ តួកគីមានមីស៊ីល ការពារដ៏ទំនើប​ S-400 ទិញពីរុស្ស៊ី​ពេលថ្មីៗនេះ។
កម្លាំងទាហានអាកាសតួកគី អាចនិយាយបានថាខ្លាំងបំផុតនៅក្នុងតំបន់អឺរ៉ុប ខាងលិច និង អាគ្នេយ៍​​។ ​ តួកគីមានយន្តហោះ​២៤៥ គ្រឿង​ប្រភេទ F-16 ​ផលិតដោយអាមេរិក ។ យន្តហោះ​ដឹកជញ្ជូនយោធា​៨៧ គ្រឿង​ រួមមាន​ A400M,CN-235,C-130 ​ ។

ក្រៅពីនេះនៅមានយន្តហោះហ្វឹកហាត់​ និងដឹកជញ្ជូនផ្សេងៗមាន២៨៩គ្រឿង ។
អំពីទាហានជើងទឹក តួកគីមាននាវាចម្បាំងគ្រប់ប្រភេទ​១៩៤គ្រឿង ​​រួមទាំងនាវាមុជទឹក​១២គ្រឿង​ ។ នាវាចម្បាំងទំនើបបំផុតរបស់តួកគី គឺប្រភេទ​Barbarmos ​ មានចំណុះ​៣៥០០តោន​បំពាក់កាំជ្រួចមីស៊ីល ៕

 

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print