ក្រសួងធនធានទឹក​នៅតែក្រេីនរំលឹកដល់សាធារណជនបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩​ បានចេញសេចក្តីជូនដំណឹងបន្ទាប់ពីបានតាមដា​នអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ហេីយបានបង្ហាញឲ្យឃើញថា កម្រិតសម្ពាធទាបនៅបន្តគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ដែលនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គរ ដោយ​ក្នុងនោះ ក៏អាចមានផ្នែកខ្លះមានភ្លៀងច្រើនដោយអន្លើ ។

សេចក្តី​ជូន​ដំណឹង​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ទៀត​ថា​ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩​នឹងធ្ចេីអោយអាកាសធាតុមានលក្ខណៈដូចខាងក្រោមនេះ​ ៖

១- នៅថ្ងៃ ១២-១៥ ខែតុលា ៖ នៅតំបន់វាលទំនាបកណ្តាល នឹងអាចមានរៀងពីតិចទៅមធ្យម និងបន្ទាប់ មកចាប់ពីថ្ងៃទី ១៦-១៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គរ ដោយក្នុងនោះ ក៏អាចមានផ្នែកខ្លះមានរឿងច្រើនដោយអន្លើ ។

២- តំបន់ខ្ពង់រាបនឹងអាចមានរឿងពីតិចទៅមធ្យម ។

៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិចទៅបង្គរ ។

ក្រុម​ការងារ​ព្យាករក្រសួងធនធានទឹក​ នៅតែក្រេីនរំលឹកដល់សាធារណជនបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប ៕ ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print