ស្រស់ស្អាតណាស់ Miss Grand Cambodia ដេត ស្រីនាឌ ក្នុងឈុតដ៏ទាក់ទាញមួយនេះ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យសរសើរអំពីការច្នៃប្រឌិតថ្មីប្លែករបស់កូនខ្មែរក្នុងឈុតសម្លៀកបំពាក់បុរាណមួយ ដែលគ្រងដោយកញ្ញា ដេ​ត ស្រី​នា​ឌ គឺ ​ដែល​ទើបតែ​ទទួលបាន​តំណែង Miss Grand Cambodia 2019 ។ នាង​ក៏នឹង​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​វិធី Miss Grand International 2019 នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​នៅចុងឆ្នាំនេះ។
ក្រោយទទួលបានជ័យលាភី និងគ្រងម្កុដ Miss Grand Cambodia ដេ​ត ស្រី​នា​ឌ ដែលមាន​វ័យ​ទើបតែ ១៨ ឆ្នាំ​រូបនេះ បាន​សាយភាយ​កេរ្តិ៍ឈ្មោះ​ល្បី​ឡើងជា​លំដាប់ និង បានធ្វើឱ្យ​មហាជន​ដែល​និយម​គាំទ្រ​បវរកញ្ញា​កម្ពុជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះតែ​រូប​សម្រស់​ដ៏​ស្រស់​សោភា សមត្ថភាព និង ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​របស់​នាង ។​ កាន់តែភ្ញាក់ផ្អើលក្រោយពីនាងបានគ្រងសម្លៀកបំពាក់ឆ្នៃថ្មីដោយសម្អាងការមួយនៅភ្នំពេញ។ នាងពិតជាស្រស់សោភាទ្វេឡើងជាមួយនឹងគ្រឿងអលង្ការលម្អពេញខ្លួនដូចស្រីអប្សរសួគាក្នុងរឿងទេវនិទាន។ មានអ្នកគាំទ្រនាងជាច្រើនគិតថានេះក៏អាចជាឈុតតំណាងជាតិសម្រាប់នាងបង្អួតសម្រស់លើឆាកអន្តរជាតិបានដែរ ព្រោះតែបានបង្កប់ដោយអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សិល្បៈវប្បធម៌ជាតិនៅក្នុងនោះផងដែរ។
​គួរបញ្ជាក់ដែរថា ដេត ស្រីនាឌ វ័យ១៨ឆ្នាំ មានមុខមាត់ និងរូបរាងស្រស់សោភា គឺជានិស្សិត និងជាគ្រួបង្រៀនភាសាអង់គ្លេស បានជាប់ជ័យលាភីលើការប្រកួតកាលពីដើមខែកញ្ញា ហើយនាងនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំនៅប្រទេសវេណេស៊ុយអេឡានៅចុងឆ្នាំនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print