ក្រឡាប់រថយន្តសាំុយ៉ុង១៥កៅអីនៅស្រុកពួករបួសធ្ងន់ស្រាល២២នាក់

ចែករំលែក៖

ខេត្តសៀមរាប:យ៉ាងតិចមានមនុស្ស២២នាក់រងរបួសធ្ងន់ស្រាលកាលពី វេលាម៉ោង១២៖៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ ខ្លួនឯង លើកំណាត់ផ្លូវជាតិលេខ៦ ទឹកដីភូមិគោកថ្មី ឃុំពួក , ជាប្រភេទរថយន្តម៉ាកសាមយ៉ុងទេសចរដឹកអ្នកដំណើរ ១៥កៅអី ពណ៌សំបកឪឡឹក គ្មានផ្លាកលេខ បើកបរពីលិចទៅទៅកើត ដោយមានដឹកអ្នកដំណើរចំនួន ៣២នាក់ ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបែកកង់ក្រោយខាងឆ្វេង ហើយក្រឡាប់លើចិញ្ចើមផ្លូវខាងជើង , ករណីនេះបណ្តាលអោយអ្នកជិះក្នុងរថយន្ត របួសមធ្យម៥នាក់ និងរបួសស្រាល១៧នាក់ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

20150710-163310.jpg

...

20150710-163317.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print