រន្ទះអប្រិយប្រល័យជីវិតបុរសម្នាក់ និង ម្នាក់ទៀតរបួសស្រាលពេលភ្លៀងកំពុងធ្លាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: បុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរបួសស្រាល ខណៈមានភ្លៀងខ្លាំងហើយត្រូវរន្ទះបាញ់ត្រូវ ពេលកំពុងធ្វើដំណើកាត់ភ្លៀងចេញពីស្រែសម្តៅមកផ្ទះ ។

ហេតុការណ៍រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងរបួសម្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ តុលា ឆ្នាំ២០១៩ នៅចំណុចភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ គ្រាដែលមានភ្លៀងនិងផ្គររន្ទះយ៉ាងខ្លាំង នៅភូមិកើតហេតុខាងលើ ។ អ្នកទាំងពីរពេលកំពុងមានភ្លៀងផ្គរខ្លាំង បានប្រញាប់ប្រញាល់ចេញពីស្រែមកផ្ទះ ហើយពេលធ្វើដំណើតមិនទាន់ដល់ផ្ទះផង ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់តែម្តង ។

សមត្ថកិច្ចនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពៅ ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ (ស្លាប់បាត់បង់ជីវិត)និងម្នាក់ទៀតឈ្មោះមុះ ឆែ ភេទប្រុសអាយុ៣៩ឆ្នាំជាតិ ខ្មែរនៅភូមិ ឃុំជាមួយគ្នារងរបួសស្រាល ។

ក្រោយកេតុហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ពៅ ម៉ៅ ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print