ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបែងចែកអាវរងាដែលមានស្រាប់ចំនួន៤ម៉ឺនអាវ ជូនដល់កងកម្លាំងប្រដាប់អាវុធទិសភូមិភាគទី១ ភូមិភាគទី៤ និងភូមិភាគ ទី៥ ។
សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបែងចែកបន្តបន្ទាប់រហូតដល់គ្រប់៨ម៉ឺនអាវជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ទិសដែលបាននិងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែននិងតាមបណ្តាកោះក្នុងដែនសមុទ្រកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា ការបែងចែកនេះ គឺ ដោយសារកងទ័ពតែងតែខិតខំថែរក្សាការពារសុខសន្តិភាពនិងបូរណភាពទឹកដីជាតិមាតុភូមិដោយអង់អាចក្លាហាននិងឥតងាករេ ៕
...