ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្វីៗគ្រប់យ៉ាងបានវិលត្រឡប់មកដូចដើមវិញហើយ ដោយកម្លាំងវាយកូនគោលចម្ងាយមិនថមថយឡើយ

ចែករំលែក៖

ភ្នំពេញ៖មានប្រសាសន៍ នៅថ្ងៃទី១២ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា សប្តាហ៍ទី២នៃការវាយកូនគោលឡើងវិញបន្ទាប់ពីគ្រេចស្មាស្តាំឃើញថាអ្វីៗគ្រប់យ៉ាងបានវិលត្រឡប់មកដូចដើមវិញហើយ ។ កម្លាំងវាយចម្ងាយមិនថមថយឡើយហើយ សម្តេច អាចដើរលើវាលស្មៅបានច្រើនទៀតផង ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ត តាមរយៈហ្វេសប៊ុកផេក ថា អ្វីដែលចម្លែកគឺធាតុអាកាស ពេលដែលយើងមិនមកវាយមិនមានភ្លៀងទេតែពេលដែលយើងមកវាយមានភ្លៀងរលឹមតិចៗតែក៏ល្អសម្រាប់វិស័យកសិកម្មរបស់ប្រជាកសិករយើងដែរ។

នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន សូមលាបងប្អូនជនរួមជាតិដើម្បីដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសឆែក ចូលរួមប្រជុំអំពីទឹកនៅប្រទេសហុងគ្រីនិងចុងក្រោយទស្សនកិច្ចនៅប្រទេសប៊ុលហ្គារី ។ សម្តេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print