ខេត្តស្វាយរៀង៖ ស្នេហាមង្គលការ១គូ ចាត់ទុកជាគូព្រេងពីបុពេ មានភ្ញៀវជិត១០០នាក់ចូល ទទួលទានផ្តល់ពរជ័យថដល់កូនកំលោះវ័យ៤០ឆ្នាំជាង រីឯកូនក្រមុំវ័យ៧២ឆ្នាំនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រកបដោយភាពសុខដុម។
ករណីមង្គលការ កូនកំលោះវ័យ៤០ឆ្នាំ បានដឹកដៃកូនក្រមុំវ័យជាង៧០ឆ្នាំចូលរោងការ ទទួលបានសសើរចាប់អារម្មណ៍ និងបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកស្វាយទាបកាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៩ស្ថិតក្នុងភូមិទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
តាមកូនកំលោះឈ្មោះ អ៊ុង វន្ថា អាយុ៤៨ឆ្នាំមានទីលំនៅភូមិ ប្រាសាក់ ឃុំ ប្រាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា៖ រូបគាត់ឃើញនិងស្គាល់ចិត្តគ្នាជាមួយ កូនក្រមុំដែលជាស្ត្រីមេម៉ាយកូន២នាក់ឈ្មោះ កើត ឡាត អាយុ ៧២ឆ្នាំរស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង តាំងពីមុនបុណ្យភ្ជុំពោលគឺជាងមួយខែមកហើយរហូតមកដល់ថ្ងៃនេះបានសម្រេចចិត្តចូលរោងការតែម្តង ដោយមិនគិតថាកូនក្រមុំក្រឬមានអ្វីនោះទេ ហើយបើមើលពីជីវភាពខាងស្រីក៏មិនមានទ្រព្យធនអ្វីនោះដែរគឺស្រលាញ់ចិត្ត និងចិត្តហើយ ដើមហេតុធ្វើពួកគាត់ស្គាល់គ្នានោះដោយសារតែកូនកំលោះមកលេងនៅក្នុងភូមិនេះ (ផ្ទះមិត្តភក្តិ) ហើយពេលទៅសួរសុខទុក្ខសាច់ញាតិឆ្លងទន្លេនៅមន្ទីរពេទ្យ ហើយក៏ឃើញគ្នាចាប់ចិត្ត លួចប្រតិព័ទ្ធនិងគ្នារហូតដល់ខាងប្រុសសារភាពសុំស្នេហ៍ពីកូនក្រមុំអ្នកមេម៉ាយកូន២ និងព្រមព្រៀងគ្នាមានចាស់ទុំទាំងសងខាងដោយចូលស្តីដណ្តឹង និងរើសយកថ្ងៃល្អចូលការតែម្តងទៅ។
ប្រភពបានប្រាប់ទៀតថា៖ កាលដែលពួកគាត់ព្រមស្រលាញ់គ្ននោះក៏មានកូនៗជំទាស់ ប៉ុន្តែមិនអាចបំបែកស្នេហាអ្នកទាំងពីរបានឡើយព្រោះពួកគាត់យល់ចិត្តគ្នាទៅហើយមានតែបណ្តោយតាមព្រេងវាសនាទៅចុះ បើស្នេហ៍ចិត្ត និងចិត្ត មិនអាចបំបែក ឬរារាំងបានឡើយ។
កូនកំលោះបានបញ្ចាក់ថា៖រូបគាត់ព្រមស្រលាញ់គ្នាជាមួយកូនក្រមុំដោយសារក្តីស្រលាញ់ និងអាណិតមិនគិតចាស់ក្មេងមានក្រនោះឡើយសំខាន់ចេះស្រលាញ់មើលថែគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន។
បើទោះបីជាវ័យខុសជាងពាក់កណ្តាលអាយុយ៉ាងណាក៏ដោយអ្នកទាំងពីរព្រមដឹកដៃគ្នាចូលរោងការដោយមានចាស់ក្មេងចូលរួមអបអរសាទរក្នុងពិធីការនេះជិត១០០នាក់យ៉ាងសប្បាយរីករាយផងដែរ៕
ដោយ៖ យឹម សុថាន