ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲមនុស្សប្រុស-ស្រី៦នាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតរថយន្ត០២គ្រឿង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៥ និង ០៥នាទីថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកស៊ីណា ពណ៌ស ផ្លាកលេខភ្នំពេញ2AB.9327(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះ ទុយ សុផារត័្ន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅផ្ទះលេខ៦៨ ផ្លូវ១៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)(មុខរបរលក់គ្រឿងសំអាង) អ្នករួមដំណើរចំនួន០២នាក់
១/-ឈ្មោះផេង យ៉ាសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ(របួសស្រាល)(មុខរបរអាជីវករ)។
២/-ឈ្មោះធី សុធា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល)(បុគ្គលិកសណ្ឋាគារ)។
ចំណែក រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2O.6719(បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះម៉ែន សាលី ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)(មុខរបរបើកបររថយន្តឈ្នួល) អ្នករួមដំណើរឈ្មោះចំនួន០២នាក់ : ១/-ឈ្មោះសូ សុវណ្ណនី ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)(មេផ្ទះ)។
២/-ឈ្មោះចិន ស្រីស ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិបាក់ក្រោម ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តម៉ាកស៊ីណា ឈ្មោះទុយ.សុផារត័្ន បើកបររថយន្តបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកវត្ថុតាងបានប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រងចាំរកដំណោះគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី