ខេត្តកំពង់ចាម ៖ បន្ទាប់ពីពលរដ្ឋល្អផ្តល់ដំណឹងពីក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនរួចមក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តឲ្យចុះបង្ក្រាប ដើម្បីរក្សាភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅគេងលក់ស្រួល ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណីនៅចំណុចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយប្រើវិធានញុះញង់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ មានដូចខាងក្រោម ៖
១-ឈ្មោះ ម៉េង ពិសិដ្ឋ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ១៩ឆ្នាំ រស់នៅភូមិ ត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២-ឈ្មោះ រ៉េត សារ៉ាន់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ១៩ឆ្នាំ រស់នៅភូមិ ៣៥ ឃុំបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម
៣- ឈ្មោះ ហ៊ាង សឿ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៤ឆ្នាំ រស់នៅភូមិ សំព័រ ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម
៤-ឈ្មោះ ហ៊ាង សឿក ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២១ឆ្នាំ រស់នៅភូុមិ សំព័រ ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម ។
ក្រៅពីឃាត់ខ្លួនពួកគេ កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន០៣កញ្ចប់ ,ទូរស័ព្ទដៃចំនួន០២គ្រឿងបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ