ប៊ុលហ្ការី ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ប្រាប់សាធារណជននៅលេីហ្វេសប៊ុកសម្តេច នៅថ្ងៃព្រហស្បតិ៍ទី១៧ តុលានេះថា ចៅស្រីខ្ញុំដែលកំពុងរៀននៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមក ជួបជីតានៅប្រទេសប៊ុលហ្ការី។
សម្តេចតេជោបានគូសបានបញ្ជាក់ទៀតថា ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស
ប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។
សូមរំលឹកថា កាលពីខែមិថុនា២០១៩កន្លងទៅចៅស្រីសម្តេចក៍បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រីក្នុងពេលដែលសម្តេចមកទស្សនៈកិច្ចនៅទីនោះផងដែរ៕
...