បុរសម្នាក់បើករថយន្តងោកមួយភាំងបុកចូលផ្ទះអ្នកលក់ចាប់ហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តងោកមួយភាំង ទៅបុកចូលផ្ទះអ្នកលក់ចាបហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្បែរនឹងស្ពានវត្តទួល ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តបង្កមួយគ្រឿង ម៉ាកនីសាន់ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AK-0586 តាមបណ្តោយផ្លូវបេតុង ខណ:បើកមកដល់ចំណុចកើតហេតុ ងោគមួយភាំង ក៏រេចង្កូតជ្រុលទៅបុកនឹងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់ជញ្ជាំងអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម បណ្តាលឲ្យវៀច រីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់ មួយកំណាត់ខាងមុខ ដោយផ្ទុះពោងទាំងសងខាង ចំណែកឯម្ចាស់រថយន្តបង្កវិញគាត់ បានចុះរត់គេចខ្លួន បាត់ បន្សល់ទុករថយន្ត នៅកន្លែង។

បន្ទាប់ពីកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរចុមកស្ទូច យកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print