បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធចាប់រំលោភក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ។

ការឃាត់ខ្លួនបុរសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៩ នៅចំណុច ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ មាស ណេម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ឆ.ហ អាយុ ១២ឆ្នាំ ជាសិស្ស រស់នៅទីតាំងកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ករណីរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស នេះបានប្រព្រឹត្តកាលពីវេលាម៉ោង ១១និង១៥នាទី ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកន្លែងស្ងាត់មួយក្នុងភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គ្រាដែលជនរងគ្រោះចេញពីរៀន ។ បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង​នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ហើយសមត្ថកិច្ចទៅឃាត់ខ្លួនមកសាកសួរ ខ្លួនគេសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print